១​ឃ្លា​របស់​ Arbeloa ​មុន​ចេញ​ពី​ Real ធ្វើ​ឲ្យ​ Fans ​រឹត​តែ​ក្ដុកក្ដួល

Alvaro Arbeloa ខ្សែ​ការពារ​ក្រុម​ Real Madrid ​​បាន​បង្ហាញ​ខ្លួន​​នៅ​កីឡដ្ឋាន​ Estadio Santiago Bernabeu ​លើក​ចុង​ក្រោយ​​កាល​ពី​យប់​មិញ មុន​ពេល​ចាក​ចេញ​ពី​ក្លឹប​​នៅ​ចប់​រដូវ​កាល​នេះ​ ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​និយាយ​​ពាក្យ​ចុង​ក្រោយ​១​ឃ្លា​​ថា ​នឹង​មិន​​ពាក់​អាវ​ក្រុម​ណា​ ក្រៅ​ពី​ Real ឡើយ​នៅ​អេស្ប៉ាញ។

 

១​ឃ្លា​របស់​ Arbeloa ​មុន​ចេញ​ពី​ Real ធ្វើ​ឲ្យ​ Fans ​រឹត​តែ​ក្ដុកក្ដួល

មិត្ត​រួម​ក្រុម​លើក Arbeloa ឡើង​លើ

 

Arbeloa ​បាន​ដូរ​ចូល​ជំនួស​ Cristiano Ronaldo នៅ​នាទី​៧៩ អំឡុង​ការ​ប្រកួត​ ដែល​ Real ឈ្នះ​ Valencia ៣-២ យប់​មិញ។ អ្នកគាំទ្រ​ក្រុម​ស្ដេច​ស បាន​លើក​បដា​អាវ​កីឡាករ​រូប​នេះ​យ៉ាង​ធំ ដើម្បី​ជា​ការ​អរគុណ​ផង​ដែរ ខណៈ​ដែល​ក្រោយ​ចប់​ការ​ប្រកួត​ មិត្ត​រួម​ក្រុម​របស់​គេ​ជា​ច្រើន​ បាន​លើក​រូប​គេ​បោះ​ឡើង​លើ។

 

កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា ​រូប​គេ​មិន​ទាន់​​ចង់​បញ្ចប់​អាជីព​ជា​កីឡាករ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក៏​មិន​លេង​នៅ​ក្លឹប​ណា​ផ្សេង​នៅ​អេស្ប៉ាញ​ដែរ ក្រោយ​ចប់​កុងត្រា​នៅ​ Real Madrid រដូវ​កាល​នេះ។

 

១​ឃ្លា​របស់​ Arbeloa ​មុន​ចេញ​ពី​ Real ធ្វើ​ឲ្យ​ Fans ​រឹត​តែ​ក្ដុកក្ដួល

 

“ខ្ញុំ​មិន​ទាន់​​ចូល​និវត្តន៍ ​ពី​បាល់ទាត់​ទេ។ ខ្ញុំ​នឹង​មក​ទីនេះ ដើម្បី​មើល​ Real Madrid តាម​ដែល​ខ្ញុំ​អាច​ ប៉ុន្តែ​នៅ​អេស្ប៉ាញ ​ខ្ញុំ​មិន​អាច​ពាក់​អាវ​ក្រុម​ណា ​ក្រៅ​ពី​ក្រុម​ Real ឡើយ។ ខ្ញុំ​ពិត​ជា​មាន​​មោទនភាព​ណាស់ ដែល​បាន​ពាក់​អាវ​ក្រុម​នេះ​ ហើយ​ការ​បាន​លេង​លើ​ទីលាន​នេះ គឺជា​រឿង​ល្អ​បំផុត​ទី​២ ក្នុង​ជីវិត​របស់​ខ្ញុំ”។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញរូប​នេះ​ បាន​លើក​ឡើង។

 

Arbeloa ​បាន​ផ្ទេរ​ពី​ក្រុម​ Liverpool ​ទៅ​ Real Madrid​ កាល​ឆ្នាំ​២០០៩។ រយៈពេល​៧​ឆ្នាំ​ កីឡាករ​រូប​នេះ បាន​​ឈ្នះ​ពាន​ជាមួយ​ក្រុម​ស្ដេច​ស​ដូច​ជា La Liga, UEFA Champions League, FIFA World Club Cup, UEFA Super Cup និង​ Copa del Reys ​ចំនួន​២​ដង​ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ marca