តើ​នៅ​ពី​ក្រោយ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ផ្លែ​ទាប​បាន​បង្កប់​នៅ​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​សុខ​ភាព!

Fresh Custard Apple Isolated in White Background

ការ​ទទួល​ទាន​ផ្លែ​ឈើ​គ្រប់​ប្រភេទ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខភាព។ទាប​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​ការ​និយម​ក្នុង​ការ​ដាំ​ដុះ​នៅ​ជុំវិញ​ផ្ទះ។ដែល​ផ្លែ​ទាប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​គួរ​ជា​ទី​ចូលចិត្ត​សម្រាប់​មនុស្ស​​គ្រប់​វ័យ។ហើយ​នៅ​ក្រោយ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ផ្លែ​ទាប​បាន​បង្កប់​នៅ​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខ​ភាព​។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដ៏​ល្អ​ដែល​បាន​មក​ពី​ការ​ទទួល​ទាន​ផ្លែ​ទាប​៖

-ផ្លែ​ទាប​មាន​ផ្ទុក​សារ​ធាតុ​Thiamin​ដែល​បាន​បម្លែង​ជាតិ​ស្ករ​ទៅ​ជា​ថាមពល
-សម្បូរ​ជាតិ​ម៉ាញ៉េស្យូម​ ដែក ​និង​កាល់ស្យូម​ដែល​បាន​ជួយ​ពង្រឹង​ឆ្អឹង​ឲ្យ​រឹង​មាំ​ល្អ
-បាន​ជួយ​កម្ចាត់​ជាតិ​កូឡេស្តេរ៉ុល​ក្នុង​ឈាម
-ជួយ​ការពារ​ពី​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល
-មាន​ផ្ទុក​វីតាមីន​B​ដែល​ជួយ​ពង្រឹង​ដល់​ការ​ចង​ចាំ

-វីតាមីន​B9​ដែល​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក
-ជួយ​បំប៉ន​និង​ការពារ​ដល់​កោសិកា​ស្បែក​និង​សក់​ឲ្យ​មាន​សុខភាព​ល្អ
-សម្បូរ​ដោយ​វីតាមីន​A​ដែល​ជួយ​ការពារ​និង​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់
-ជួយ​ការពារ​ភ្នែក​ពី​វិទ្យុ​សកម្ម​ក្រោយ​ការ​មើល​គ្រឿង​អេឡិចត្រូនិក
-ជួយ​ក្នុង​ការ​បង្កើន​កោសិកា​ឈាម​ក្រហម​ក្នុង​ខ្លួន

-អាច​ជួយ​ការពារ​និង​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ
-ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​រាង​កាយ​ឲ្យ​មាន​ស្ថេរ​ភាព
-មាន​ផ្ទុក​វីតាមីន​C​ដែល​ជួយ​ការពារ​ពី​ការ​កើត​ជំងឺ​ហឺត
-វីតាមីន​B6​បាន​ជួយ​ការពារ​ពី​ការ​រលាក​ទង​សួត
-បាន​ជួយ​បង្កើន​អរម៉ូនទីរ៉ូអ៊ីត​ដើម្បី​ជួយ​ការពារ​និង​បង្កើន​សមត្ថភាព​ក្រពេញ​ទីរ៉ូអ៊ីត
-មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
-ជួយ​ក្នុង​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ការពារ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម

អត្ថបទ ៖ Samrach


  • តើ​នៅ​ពី​ក្រោយ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​ផ្លែ​ទាប​បាន​បង្កប់​នៅ​អត្ថប្រយោជន៍​អ្វីខ្លះ​សម្រាប់​សុខ​ភាព!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: