អត្ថ​ប្រយោជន៍​៥​យ៉ាង​ដល់​សុខភាព​ដែល​បាន​លាក់​ក្នុង​អាហារ​ហឹរ​ៗ

ប្រភេទ​អាហារ​ហឹរ​គឺ​វា​មាន​អាថ៌កំបាំង​មួយ​ចំនួន​ដែល​អ្នក​មិន​បាន​ដឹង។អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​មាន​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ​របស់​យើង​ហើយ​ដូច្នេះ​ហើយ​បាន​ជា​រៀង​កាយ​យើង​ត្រូវ​ការ​វា​។ តាម​ការសិក្សា​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​អាហារ​ហឹរ​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា:

១. ស្រក់​ទំងន់​៖ ការ​បន្ថែម​នៃ​ទឹក​ជ្រលក់​ក្តៅ​អាច​ធ្វើ​ឱ្យ​អាហារ​សំរក​ទំងន់​មាន​ឱ​ជា​រស​កាន់​តែ​ប្រសើរ​ វា​បណ្តាល​ឱ្យ​អ្នក​មាន​ចំណង​កាន់​តែ​ខ្លាំង​ទៅ​លើ​ផែនការ​សម្រក​ទម្ងន់​របស់​អ្នក​។ លើស​ពី​នេះ​ទៀត​វា​អាច​ បង្កើន​ការ​រំលាយ​អាហារ​របស់​អ្នក​។ ការ​សិក្សា​បាន​បង្ហាញ​ថា​បរិវេណ​សំខាន់​ក្នុង​ម្ទេស​បាន​គេ​ហៅ​ថា capsaicin មាន​ឥទ្ធិពល​ធ្វើ​កាយ​ដុត​បំផ្លាញ​កាឡូរី ២០ នាទី​ក្រោយ​បាយ​។

២. សុខភាព​បេះដូង​: ការ​សិក្សា​បាន​បង្ហាញ​ថា​ប្រទេស​ដែល​បរិភោគ​អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​ ភាគ​ច្រើន មាន​អត្រា​កើត​ជំងឹ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទាប​។ ម្ទេស​អាច​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​កូឡេស្តេរ៉ុល​អាក្រក់​ ដែល​ប្រយុទ្ធ​នឹង​ការ​រលាក​ ដែល​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​កត្តា​ហានិភ័យ​សម្រាប់​បញ្ហា​បេះដូង​។
៣. ការពារ​ជំងឺ​មហា​រីក​ យោង​តាម​សមាគម​ស្រាវ​ជ្រាវ​របស់​អាមេរិក​អ្នក​ជំនាញ​ជំងឺ​មហារីក​បាន​និយាយ​ថា​ Capsaicin មាន​សមត្ថភាព​ក្នុង​ការ​សំលាប់​កោសិកា​ដែល​កើត​ជំងឺ​មហារីក​មួយ​ចំនួន​ ។ គ្រឿង​ទេស​មួយ​ដែល​ពិសេស​ គឺ​រមៀត​ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ម្សៅការី​អាច​ពន្យឺត​ការ​រាល​ដាល​នៃ​ជំងឺ​មហា​រីក​និង​ការ​លូត​លាស់​ របស់​ដុំ​គីស​ផង​ដែរ។ យើង​អាច​ផ្កួប​ផ្សំ​វា​ជាមួយ​ម្រេច​ខ្មៅ​ដើម្បី​ស្រូប​យក​ច្រើន​ជាង ២០០០ ភាគ​រយ​នៃ​រមៀត​។
៤. សម្ពាធ​ឈាម​ចុះ​ទាប​: វីតាមីន A និង C ជួយ​ពង្រឹង​ជញ្ជាំង​សាច់​ដុំ​បេះដូង​និង​កំដៅ​នៃ​ម្រេច​ដែល​ បង្កើន​លំហូរ​ឈាម​ពាស​ពេញ​រាង​កាយ​របស់​អ្នក​។ទាំង​អស់​នេះ​ហើយ​ធ្វើ​អោយ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង​បាន​រឹង​មាំ​។
៥. ជួយ​កាត់​បន្ថយ​ភាព​អាក្រក់​របស់​អ្នក​អោយ​តិច​ជាង​មុន​: អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​ជួយ​ជំរុញ​ការ ផលិត​អ័រម៉ូន​អារម្មណ៍​ល្អ​។ដូច្នេះ​វា​អាច​ជួយ​សំរាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ភាព​តាន​តឹង​បាន​យ៉ាង​ប្រសើរ​។

ប្រភព : SELF
អត្ថបទដោយ : Elen


  • អត្ថ​ប្រយោជន៍​៥​យ៉ាង​ដល់​សុខភាព​ដែល​បាន​លាក់​ក្នុង​អាហារ​ហឹរ​ៗ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: