បន្តិចទៀតនេះ​ សម្តេច ហេង សំរិន​ ទទួលជួបទូត​សិង្ហបុរីផុតអាណត្តិ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា ​នៅវិមានរដ្ឋសភា ​វេលាម៉ោង៩ព្រឹកថ្ងៃទី០៩ ឧសភា ២០១៦​ សម្តេចអគ្គមហាពញាចក្រី ហេង ​សំរិន ​ប្រធានរដ្ឋសភា​ នឹងអនុញ្ញាតឲ្យលោក ​ខេវីន ឆក​ ​(H.E.MrKevin. Cheok) ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋសិង្ហបុរី​ប្រចំាកម្ពុជាចូលជួបសម្តែងការគួរសម​និងជំរាបលា​ ក្នុងឱកាស​ដែលលោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ចប់​បេសកកម្មនៅ​ក្នុងប្រទេសកម្ពុជា ៕