​ជា​​ចម្ងល់​​​ផ្អើលភូមិ! ​​​តើ២ករណីនេះ ជាប់​ពាក់ព័ន្ធ​គ្នាទេ​​?

ខេត្តកំពត ៖ សាកសព​យុវជន​ម្នាក់ ​ត្រូវ​​គេ​ប្រទះ​ឃើញ​​ស្លាប់​​ក្នុង​ស្ថានភាព​ដូចត្រូវ​​គេ​​យក​​កាំបិត ឬ​ពូថៅ​​មក​​កាប់​ក្បាល​​ជាច្រើន​ បណ្តាល​ឱ្យ​​ខ្ទេច​​​​មើល​​លែង​​យល់ ដែល​​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៩ ឧសភា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ខ្នាយ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើលថា ​មាន​នារី​ម្នាក់​ត្រូវ​គេ​​រំលោភ​ក្បែរ​​​កន្លែង​កើតហេតុ​ប្រហែល​១០០​ម៉ែត្រ ។

ប្រភព​ឱ្យ​ដឹង​ថា សាកសព​ត្រូវ​គេ​ស្គាល់ឈ្មោះ​ង៉ែត ឆា​លី ហៅ​ឈិ​ត អាយុ​២៣​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​យាម​ទា​ឱ្យ​គេ ។ ​ករណី​​ឃាត​កម្ម​នេះគេ​មិនដឹង​ថា បណ្តាល​មក​ពីមូ​ល​ហេតុ​អ្វី​​​នោះ​ទេ គ្រាន់តែ​ដឹង​ថា មុន​ភ្ញាក់​ផ្អើល​ឃើញ​សាកសព​នោះ មាន​នារី​ម្នាក់​​​​អះអាង​ថា ត្រូវ​​គេ​​ចាប់រំលោភ ហើយ​បើ​តាម​ការ​ពិនិត្យ​ទីតាំង​កន្លែង​ចាប់រំលោភ​នោះ គឺ​មាន​បន្សល់​ខោ​នារី​រង​គ្រោះនៅ​​ទីនោះ​​ផង​ដែរ ។

ប្រភព​ខ្លះ​និយាយ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​នេះ អាច​​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​ ឬ​ក៏​អត់​នោះ​ទេ ប្រសិនជា​ការ​ពិត​នោះ អាច​​ភាគី​ខាង​ជន​រង​គ្រោះ ​មក​សងសឹក​ក៏ថា​​បាន​ ។

ទោះបីជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ណ៍​ប៉ុណ្ណោះ​ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​បើក​​ស៊ើបអង្កេត​លើ​ករណី​ឃាតកម្ម​នេះ ​យ៉ាង​យកចិត្តទុកដាក់ ។