មិន​ចង់​កើត​ជំងឺ​ឬ​ស​ដូង​បាត គួរតែ​មាន​បង្ការ​បែបណា​?

មិន​ចង់​កើត​ជំងឺ​ឬ​ស​ដូង​បាត គួរតែ​មាន​បង្ការ​បែបណា​?

​ជំងឺ​ឬ​ស​ដូង​បាត គឺជា​ការ​ហើមប៉ោង និង​រលាក​ទៅលើ​សរសៃ​វ៉ែន​ក្នុង​រន្ធ​គូ​ថ​។ ជំងឺ​នេះ​ច្រើន​តែ​បណ្តាលមកពី ការរង​សម្ពាធ​ទៅលើ​សរសៃ​វ៉ែន​ខាង លើ​ក្នុងពេល​បន្ទោ​របង់ ឬ​ការឡើង​សម្ពាធ​ខ្លាំង ក្នុងពេល​មាន​ផ្ទៃពោះ ឬ​បញ្ហា​ផ្សេងៗ​ទៀត​។ ជំងឺ​នេះ​ប្រហែលជា អាច​កើតឡើង​ក្នុង​រន្ធ​គូថ (​ឬ​ស​ដូង​ក្នុង​) ឬ​នៅ​ក្រោម​ស្បែក​ជុំវិញ​រន្ធ​គូ​ថ (​ឬ​ស​ដូង​ក្រៅ​)​។

​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​បង្ការ​ជំងឺ​ឬ​ស​ដូង​បាត គឺ​ធ្វើ​យ៉ាងណា​ឲ្យ​លាមក​ទៅ​ជា​ទន់ និង​ងាយស្រួល​បន្ទោ​របង់​។ ដើម្បី​បង្ការ​ជំងឺ​នេះ និង​កាត់បន្ថយ​រោគសញ្ញា​របស់​វា អ្នក​គួរតែ​ធ្វើ​ទៅ​តាម វិធី​ដូចខាងក្រោម​នេះ ៖

ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​
ចូរ​ញ៉ាំ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឲ្យបាន​ច្រើន​។ ការ​ដែល​ធ្វើឲ្យ​លា​មកទន់ និង​បង្កើន​ភាព​ផុសៗ​របស់​វា នឹង​ជួយ​ចៀសវាង ការដាក់​សម្ពាធ​ខ្លាំង​ទៅលើ សរសៃឈាម​រន្ធ​គូថ ដែល​បង្ក​ជា​ជំងឺ​ឬ​ស​ដូង​បាត​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​ញ៉ាំ​អាហារ សម្បូរ​ជាតិ​សរសៃ​តិចៗ​សិន​ទៅ​បាន​ហើយ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ផោម​ច្រើន​។

ញ៉ាំ​ច្រើន​
ចូរ​ញ៉ាំ​ទឹក​ពី ៦ ទៅ​៨​កែវ និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​ឲ្យ​លាមក​ទៅ​ជា​ទន់​។

ប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​សរសៃ​
មនុស្ស​ភាគច្រើន​មិន​អាច​ទទួលបាន ជាតិ​សរសៃ​គ្រប់គ្រាន់ ទៅតាម​តម្រូវការ​ប្រចាំ​ថ្ងៃ​ឡើយ ដោយ​បុរស​ត្រូវការ ២៥ ក្រាម​ក្នុង​មួយថ្ងៃ និង​ស្ត្រី ៣៨ ក្រាម​។ ការសិក្សា​បង្ហាញថា ថ្នាំ​បំប៉ន​ជាតិ​សរសៃ អាច​សម្រួល​ដល់​រោគសញ្ញា និង​ការ​ហូរឈាម​ដោយសារ​ជំងឺ​ឬ​ស​ដូង​បាត​បាន​។

កុំ​ប្រឹង​ជុះ​

ការ​ប្រឹង​ជុះ និង​ទប់​ការដកង្ហើម​នៅពេល​បន្ទោរបង់ នឹង​បង្កើត​ជា​សម្ពាធ​កាន់តែខ្លាំង ទៅលើ​សរសៃឈាម​វ៉ែន​ក្នុង​រន្ធ​គូថ​។

ឆាប់​ទៅ​បន្ទោ​បង់ នៅពេល​មាន​អារម្មណ៍​ចង់​ជុះ​
បើសិន​ជា​អ្នក​រង់ចាំ មិន​ព្រមទៅ​ជុះ ក្រោយពី​មាន​អារម្មណ៍​ចង់​បន្ទោរ​បង់​ទេ លាមក​អាច​ក្លាយទៅជា​រឹង និង​ស្ងួត ព្រមទាំង​ពិបាក​បន្ទោរ​បង់​ណាស់​។

ហាត់ប្រាណ​
ចូរ​ធ្វើខ្លួន​ឲ្យ​សកម្ម អាច​បង្ការ​អាការៈ​ទល់លាមក និង​បន្ថយ​សម្ពាធ​នៅលើ សរសៃឈាម​វ៉ែន​បាន​។ រឿង​នេះ​ច្រើនតែ​កើតឡើង នៅពេល​មនុស្ស​យើង​មាន​ទម្លាប់​ឈរ ឬ​អង្គុយ​រយៈពេល​យូរ​។ ការ​ហាត់ប្រាណ​ក៏​អាច​ជួយ​សម្រក​ទម្ងន់ ដែល​នាំឲ្យ​កើត​ជំងឺឬ​សដូង​បាត​បានដែរ​។

ចៀសវាង​ការ​អង្គុយ​យូរ​
ការ​អង្គុយ​យូរពេក ជាពិសេស​នៅលើ​បង្គន់ អាច​បង្កើន​សម្ពាធ​ទៅលើ សរសៃឈាម​វ៉ែន​ក្នុង​រន្ធ​គូ​ថ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។