ការពិត រាងកាយ​ខ្វះ​ជាតិ​ដែក ដោយសារតែ​អាហារ​ទាំងនេះ​សោះ​!!!

ការពិត រាងកាយ​ខ្វះ​ជាតិ​ដែក ដោយសារតែ​អាហារ​ទាំងនេះ​សោះ​!!!

​រឿង​ពិត​ដែល​មនុស្ស​គ្រប់គ្នា ច្រើន​តែ​ដឹង​នោះ​គឹ​ថា ជាតិ​ដែក ជា​សមាសធាតុ​ដ៏​សំខាន់ សម្រាប់​រាងកាយ ហើយ​កាលណា​ខ្វះ​ជាតិ​ដែក​ក្នុង​ខ្លួន វា​អាច​បង្ក​ឲ្យមាន​អាការៈ​ជាច្រើន​ដូចជា អស់កម្លាំង ធី​ង​ធោង វិលមុខ និង​ពិបាក​ដកដង្ហើម​។ តើ​អ្នក​មាន​ដឹង​ទេ​ថា អាហារ​ណា​ដែល​ប្រឆាំង ការ​បឺត​ស្រូប​ជា​ដែក ទៅ​ក្នុង​ខ្លួន​មាន​អ្វីខ្លះ​ដែរ​ទេ​?

តែ​
ការសិក្សា​រកឃើញថា តែ​ខ្មៅ និង​តែ​ឬ​ស​ឈើ អាច​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​ដែក ចូលទៅ​ក្នុង​ចរន្តឈាម​បាន​ចាប់​ពី ៥០ ទៅ ៧០ ភាគរយ​។ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​តែ នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ និង​មិន​ត្រូវ​ញ៉ាំ​ជាមួយ ពេល​ទទួលទាន​អាហារ​ឡើយ​។

កាហ្វេ​
កាហ្វេ គឺជា​ភេសជ្ជៈ​មួយ​ផ្សេង​ទៀត ដែល​អាច​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែក ចូលទៅ​ក្នុង​ចរន្តឈាម​ដែឬ​។ នេះ​ដោ​យាសរ​តែ​តែ និង​កាហ្វេ ផ្ទុក​ទៅ​ដោយ​សារធាតុ Polyphenols ដែល​មាន​នាទី​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​ដែក​ដោយផ្ទាល់​តែម្តង​។

សូកូឡា​
នេះ​គឺជា​ដំណឹង​អាក្រក់ ចំពោះ​អ្នក​អ្នក​ចូលចិត្ត​ញ៉ាំ​សូកូឡា ហើយ​ការសិក្សា​បាន​រកឃើញថា សារធាតុ​កា​កាវ​របស់​សូកូឡា អាច​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​ដែក រហូតដល់ ៧១ ភាគរយ​ឯណោះ​។

សណ្តែកសៀង​
ប្រូតេអ៊ីន ដែល​បានមក​ពី​សណ្តែកសៀង ឬ​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង អាច​នឹង​មិន​ឲ្យ​ជា​តិដែក ស្រូប​ចូលទៅក្នុង​សរសៃឈាម​បានតែ ព្រោះថា​សារធាតុ Phytate របស់​សណ្តែកសៀង​តែម្តង​។ សារធាតុ​មួយ​នេះ​អាច​តោង​ជាតិ​ដែក និង​មិន​ឲ្យ​រាងកាយ​យក​វា ចូលទៅ​ក្នុង​សរសៃឈាម​បាន​។

កាល់ស្យូម​

អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​ដែក​ក្នុង​ខ្លួន​ដែរ​។ ករណី​ជំងឺ​កង្វះ​គ្រាប់​ឈាម គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។

ស៊ុត​
ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Nutrition បាន​រកឃើញថា ស៊ុត ក៏​មាន​ជាតិ​ប្រូតេអ៊ីន អាច​តោង​នឹង​ជាតិ​ដែក និង​មិន​ឲ្យ​វា​ត្រូវបាន​បឺត​ស្រូប ចូលទៅ​ក្នុង​ចរន្តឈាម​បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។