​ដើម្បី​បរិច្ចាក​ឈាម កាន់តែ​មាន​សុវត្ថិភាព អ្នក​គួរតែ …

​ដើម្បី​បរិច្ចាក​ឈាម កាន់តែ​មាន​សុវត្ថិភាព អ្នក​គួរតែ ...

​ជាធម្មតា អ្នក​ត្រូវ​តែមាន​អាយុ​យ៉ាង​ហោច​ណាស់ ១៧ ឆ្នាំ ទើប​អាច​មាន​សិទ្ធិ​បរិច្ចាក​ឈាម​បាន​។ បើសិន​ជា​អ្នក​អាចធ្វើ​បាន​ហើយ ឈាម​ដែល​អ្នក​ផ្តល់​ឲ្យ​នោះ នឹង​មាន​តម្លៃ​បំផុត ក្នុង​ការសង្គ្រោះ​មនុស្ស​។

​កាកបាទ​ក្រហម​អាមេរិក បាន​ផ្តល់​នូវ​ដំបូន្មាន​មួយចំនួន ដើម្បី​ជួយ​ឲ្យ​អ្នកបរិច្ចាកឈាម កាន់តែ​មាន​សុវត្ថិភាព ៖

  • ​ការ​បរិច្ចាក​ឈាម​ម្តង អាច​ជួយសង្គ្រោះ​មនុស្ស​រហូតដល់ ៣ នាក់​ឯណោះ​។ ដំណើរ​ការណ៍​នៃ​ការ​បរិច្ចាក​ឈាម គឺ​មាន​សុវត្ថិភាព និង​ងាយស្រួល​។​
  • ​ខណៈពេល​បរិច្ចាក​ឈាម​តែមួយ​មុខ ត្រូវ​ស៊ីពេល​ប្រហែល ១០ នាទី​នោះ តែ​អ្នក​គួរតែ​រំពឹងថា វា​នឹង​ស៊ី​ពេល រហូត​ដល់​មួយ​ម៉ោង​។
  • ​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុងការ​បរិច្ចាក​ឈាម តាមរយៈ​ការ​ញ៉ាំ​ទឹក​ឲ្យបាន​គ្រប់គ្រាន់​។ ចូរ​ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​តម​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។
  • ​ចូរ​ប្រាកដថា ដៃ​អាវ​អ្នក​បាន​មូរ ផុត​កែងដៃ​ហើយ​។​
  • ​យក​ប​ណ្ឌ ឬ​កាត​សម្គាល់​ខ្លួន សម្រាប់​អ្នកបរិច្ចាកឈាម តាម​ខ្លួន​ផង​
  • ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា ដូចជា​មាន​មិន​ស្រួល​ខ្លួន​ទេ​នោះ ចូរ​ធ្វើ​កំណត់​កាលបរិច្ឆេត បរិច្ចាក​ឈាម​ទៅលើ​ក្រៅ​វិញ​ទៅ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។