ពណ៌​របស់​បបូរមាត់ អាច​បញ្ជាក់​ពី​សុខភាព​អ្នក​បាន​

ពណ៌​របស់​បបូរមាត់ អាច​បញ្ជាក់​ពី​សុខភាព​អ្នក​បាន​

​ពណ៌​បបូរមាត់ អាច​ក្លាយទៅជា​ភាព​ទាក់ទាញ ដ៏​អស្ចារ្យ​បំផុត សម្រាប់​មនុស្ស​ស្រី​គ្រប់រូប ប៉ុន្តែ បើសិនជា​យើង​មើល​ទៅលើ ពណ៌​ធម្មជាតិ​ដែល​បបូរមាត់​អ្នកមាន​នោះ ពិតជា​អាច​បង្ហាញ​នូវ អាថ៌កំបាំង​ណាមួយ​របស់​វា​បាន ជាពិសេស សុខភាព​បុគ្គល​នោះ​ផ្ទាល់​តែម្តង​។

​ផ្កាឈូក ឬ​ស្លេក​
បើសិនជា​បបូរមាត់ ទៅ​ជា​ស្លេក​ជាង​ធម្មតា វា​អាច​ជា​សញ្ញា​មួយ នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម​មិន​ខាន​ទេ​។ ដូច្នេះ អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​មនុស្ស ដែល​មាន​បបូរមាត់​ពណ៌​បែបនេះ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក និង​វីតាមីន C​។​

ក្រហម​ខ្លាំង​
បើសិនជា​បបូរមាត់ ទៅ​ជា​ក្រហម​ខ្លាំង​វិញ មានន័យ​ថា រាងកាយ​កំពុងតែ​ប្រាប់​អ្នក​ថា ថ្លើម​កំពុងតែ​ធ្វើ​ការងារ​ខ្លាំងក្លា​ពេក​ហើយ​។

ស្វាយ ឬ​បៃតង
ពណ៌​បបូរមាត់​បែបនេះ គឺជា​រឿង​ធម្មតា​ទេ នៅពេល​មាន​អាកាសធាតុ​ប្រែប្រួល​ទៅ​ជា​ត្រជាក់​។ ប៉ុន្តែ បើសិន​ជា​អ្នក​សម្គាល់​ឃើញថា បបូរមាត់​ទៅ​ជា​ពណ៌​បែប​នេះ​ជាប់​រហូត​នោះ អ្នក​គួរតែ​ទៅឲ្យ​ពេទ្យ ពិនិត្យ​សួត និង​បេះដូង​ហើយ​។

ស្វាយ​ចាស់​

ពណ៌​បែបនេះ​មានន័យ​ថា កំពុងតែ​មាន​អ្វី​មួយ​ខុស​ប្រក្រតី ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ហើយ​។ អ្នក​គួរតែ​ញ៉ាំ​អាហារ​ស្រស់ និង​សម្បូរ​ជាតិ​សរសៃ ជាតិ​រ៉ែ ព្រមទាំង​ចៀសវាង​ការ​ញ៉ាំ​អាហារ​លឿន និង​អាហារ​មិន​ផ្តល់​សុខភាព​។

ពណ៌​ស្វាយ​ចាស់​នៅ​គែម​
បើសិនជា​គែម​បបូរមាត់ ទៅ​ជា​មាន​ពណ៌​ស្វាយ អ្នក​គួរតែ​ដឹងថា រាងកាយ​កំពុងតែ​មាន​វ​បត្តិ​ហើយ​។ ករណីបែបនេះ អ្នកនឹង​សម្គាល់​ដឹងថា សីតុណ្ហភាព​រាងកាយ​ក៏​ផ្លាស់ប្តូរ​ដែរ​។ រឿង​តែ​មួយគត់​ដែល​អ្នក​អាច​ធ្វើបាន គឺ​សម្រាក ញ៉ាំ​អាហារ​គ្រប់គ្រាន់ និង​ចៀសវាង​អាហា​រណា ដែល​មាន​ក្លិន​ឆួល​ខ្លាំង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។