វៀតណាម​​​ជំរុញ​ការ​ប្រើ​​​អ៊ីនធឺណិត​ 4G មុន​ឆ្នាំ​ ២០១៧

​យោង​តាម​​ភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​ 4G នឹង​មាន​ប្រើ​ប្រាស់​ក្នុង​ប្រទេស​​ លឿន​ជាង​ផែនការ​ដែល​បាន​គ្រោង​ទុក។

 

វៀតណាម​​​ជំរុញ​ការ​ប្រើ​​​អ៊ីនធឺណិត​ 4G មុន​ឆ្នាំ​ ២០១៧

 

បើ​តាម​ផែនការ​ចាស់​គឺ​ រហូត​ដល់​ឆ្នាំ​ ២០១៧​ ទើប​ប្រព័ន្ធ​ 4G មាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ប៉ុន្តែ​ក្រសួង​ព័ត៌មាន​និង​បច្ចេកវិទ្យា​យល់​ថា​ប្រទេស​វៀតណាម​ មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ហើយ​ ​ដើម្បី​ចាប់​ផ្ដើម​ផែន​ការ​នេះ។ ក្រសួង​នឹង​ផ្ដល់​ជូន​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​នឹង​ចាប់​ផ្ដើម​ចន្លោះ​ខែ​កញ្ញា​ និង​ខែ​តុលា។​​

 

រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ទូរសព្ទ​​ធំៗ​បី​​ដែល​​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​តេស្ត​អ៊ីនធឺណិត​ 4G នេះ គឺ​ MobiFone, Viettel និង​ VinaPhone ដែល​ក្រុមហ៊ុន​ទាំង​នេះ​កាន់​កាប់​ទីផ្សារ​ប្រព័ន្ធ​ 3G ៩៩​ភាគ​រយ​ ក្នុង​ប្រទេស។

 

នៅ​ក្រោម​ផែនការ​ជាតិ​ បាន​​កំណត់​គោល​ដៅ​​ថា​ ​៩៥​ភាគរយ​ នៃ​ប្រជាជន​វៀតណាម​សរុប​ នឹង​ប្រើ​ប្រាស់​ប្រព័ន្ធ​ 3G និង​ 4G ក្នុង​ឆ្នាំ​ ២០២០៕

 

ចុច​អាន៖ ក្រុមហ៊ុន​ ៥ លក់​​​ទូរសព្ទ​បាន​ច្រើន​ជាង​គេនៅ​ត្រីមាស​ដំបូង​​ឆ្នាំ​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ thanhniennews​​​​​