បំបែកសំណុំរឿង ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ ​នៅ​ខេត្ត​ស្រះ​កែវ ឃាតករជាកូនចិញ្ចឹម

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត ឃាតករ​ដែល​បាន​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​កំពុង​ហូប​បាយ​នៅ​ភូមិ​ណ​ង​រឿង ឃុំ​ណ​ង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ចាប់ខ្លួន​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៦​ព្រឹក​មិ​ញ​នេះ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស៊ុ​ផាក់​ឆៃ​ អាក់​ណូ​តាក់​ផា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កូនចិញ្ចឹម​របស់​ស្ត្រី​រង​គ្រោះ តែ​ប្រភព​មិន​បាន​បញ្ជាក់​ថា​ជន​សង្ស័យ​ជា​កូន​របស់​បុរស​ថៃ​ដែល​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឬ​យ៉ាងណា​នោះ​ទេ ។

ប៉ុន្តែ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​នេះ​គឺ​បណ្តាល​មក​ពី​ជនសង្ស័យ​ខឹង​នឹង​ម្តាយចិញ្ចឹម​(​ស្ត្រី​រង​គ្រោះ​)​ពូកែ​រអ៊ូរទាំ និង​ជេរ ធ្វើ​ឲ្យ​ទប់​អារម្មណ៍​មិន​បាន​ក៏​លួច​បាញ់​សម្លាប់​តែ​ម្តង ។

ក្រោយ​សមត្ថកិច្ច​ចម្រុះ ទាហាន និង​តម្រួត​ថៃ ចាប់ខ្លួន​បាន ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​ត្រាប់​កន្លែង​កើតហេតុ បន្ទាប់​មក​នាំ​ទៅ​សាកសួរ​បន្ត​ដើម្បី​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ា​ប់ អាយុ​៤០​ឆ្នាំ មាន​ប្តី​ជា​ជនជាតិ​ថៃ​ឈ្មោះ ស៊ុម​យុ​ត អាក់​នុ​តាក់​ភី​ន អាយុ​៥៦​ឆ្នាំ ត្រូវ​ឃាតករ​លប​បាញ់​ត្រូវ​ចំនួន​៨​គ្រាប់​ស្លាប់​ភ្លាម​ៗ​ពេល​កំពុង​អង្គុយ​ហូប​បាយ​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ណ​ង​រឿង ឃុំ​ណ​ង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា យ៉ាងហោចណាស់ពលកខ្មែរចំនួន២នាក់ត្រូវបានទាហានឈុតខ្មៅ ថៃវរៈ សេនាធំ លេខ១៣ ដែលឈរជើងនៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ចាប់ឃាត់ ខ្លួនបាននៅចំណុច ទាវចុងខែត្រ ឃុំខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។

បន្ទាប់ពីចាប់ ខ្លួនបានពលករខ្មែរ ទាំង២ នាក់នោះត្រូវ បានគេយកមកនឹងសំបក កង់រថយន្ត កាលពីវេលា យប់ថ្ងៃទី៧ មករា ២០១៥កន្លងទៅ ។

នេះបើយោង តាមរាបាយការណ៍ របស់កង រាជអាវុធហត្ថ ស្រុកសំពៅ លូនដែល ទើប ទទួលបានពី ភាគីថៃ កាលពី វេលាល្ងាចថ្ងៃទី៨ មករា ២០១៥ ដែលអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព ទទួលបាននៅវេលា រំលងអាធ្រាត្រ ថ្ងៃទី ០៩ មករា ២០១៥ នេះ។

នៅក្នុងរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកសំពៅលូនដដែលនេះបានឱ្យដឹងថា ពលករខ្មែរ ទាំងពីរនាក់ ដែលត្រូវទាហានឈុតខ្មៅថៃចាប់បានយកទៅបាញ់ និងដុតសម្លាប់នឹង កង់រថយន្ត នោះទី១. ឈ្មោះ សូវ រស់ ភេទប្រុស អាយុ២១ឆ្នាំ និង ទី២.ឈ្មោះ វឿន ធី ភេទប្រុស អាយុ៣៦ឆ្នាំ ។ ពលករខ្មែរ ទាំងពីរនាក់នេះ រស់នៅក្នុងភូមិគុកកី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

បើតាមរបាយការណ៍នេះបានឱ្យដឹងទៀតថា ខាងសមត្ថកិច្ចកម្ពុជាមិនទាន់ទទួល បានពីមូល ហេតុដែល នាំឱ្យទាហានឈុត ខ្មៅថៃចាប់ពលករខ្មែរបាញ់ និង ដុតសម្លាប់នឹងសំបកកង់ រថយន្តនៅ ឡើយទេ ។ ក៏ប៉ុន្តែបើតាម ក្រុមគ្រួសារជនរងគ្រោះ ដែលបានចុះ ទៅរើសឆ្អឹងបាន មួយកញ្ចប់ម្នាក់ នៅនឹងកន្លែង ដែលក្រុមគ្រួសារជនរងគ្រោះថា ត្រូវគេ ដុតសម្លាប់ និងសំបកកង់រថយន្ត ទាំងរស់ ដោយមិន ដឹងមូលហេតុ បានឱ្យអ្នក ឆ្លើយឆ្លងព័ត៌មាន កោះសន្តិភាពដឹងថា ជនរងគ្រោះ ទាំងពីរនាក់ ជាមួយនឹង ក្រុមប្រជាពល រដ្ឋផ្សេងទៀតបាន ចាកចេញពីស្រុក ឆ្លងចូលមក ស៊ីឈ្នួលកាប់ អំពៅក្នុងទឹកដីថៃ កាលពីថ្ងៃទី ៦ មករា ២០១៥ ដោយមិនមាន លិខិតឆ្លងដែននោះទេ ។ យ៉ាងណាក៏ ដោយនៅព្រឹក ថ្ងៃទី ៩ មករា ២០១៥ ស្អែកនេះ សមត្ថកិច្ចនៅ ស្រុកសំពៅលូន ខេត្តបាត់ដំបង និងធ្វើការទំនាក់ ទៅខាងភាគីថៃ ដើម្បីស្រាវជ្រាវរកមូលហេតុ ដែលពលករខ្មែរ ចំនួន២នាក់ ត្រូវបានទាហាន ឈុតខ្មៅថៃ បាញ់ និងដុតសម្លាប់ នឹងសំបកកង់រថយន្ត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បំបែកសំណុំរឿង ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ ​នៅ​ខេត្ត​ស្រះ​កែវ ឃាតករជាកូនចិញ្ចឹម
រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន

បំបែកសំណុំរឿង ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ ​នៅ​ខេត្ត​ស្រះ​កែវ ឃាតករជាកូនចិញ្ចឹម
រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន

បំបែកសំណុំរឿង ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ ​នៅ​ខេត្ត​ស្រះ​កែវ ឃាតករជាកូនចិញ្ចឹម
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ

បំបែកសំណុំរឿង ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ ​នៅ​ខេត្ត​ស្រះ​កែវ ឃាតករជាកូនចិញ្ចឹម
រូបភាព៖ សាកសពស្រ្តីរងគ្រោះ

បំបែកសំណុំរឿង ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ ​នៅ​ខេត្ត​ស្រះ​កែវ ឃាតករជាកូនចិញ្ចឹម
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ