សត្វ​ឆ្កែ​មួយ​ក្បាល​មិន​ព្រម​ចាកចេញ​ពី​ម្ចាស់​ដែល​​កំពុង​ដេក​សម្រាក​ក្នុង​មន្ទីរពេទ្យ​

នៅ​ពេល​សត្វ​ឆ្កែ​ឈ្មោះ​ Canine Mahe​ បាន​ទៅ​សួរ​សុខទុក្ខ​ម្ចាស់​របស់​ខ្លួន​ឈ្មោះ​ Jame Isaac ដែល​ជា​ក្មេង​ប្រុស​វ័យ​៩ឆ្នាំ​ Mahe មិន​ព្រម​ចាកចេញ​ពី​ Jame ឡើយ​។ យោង​តាម​ស្ថានភាព​ជំងឺ​របស់​ Jame ក្មេង​ប្រុស​រូប​នេះ​ មិន​អាច​និយាយ​បាន​ និង​មិន​ស្រួល​ចំពោះ​ការ​ប៉ះពាល់​ ​​ការ​ដែល​ចេញ​ទៅ​ក្រៅ​ និង​​ការ​ជួប​ជាមួយ​អ្នក​ដទៃ​ឡើយ​​ ប៉ុន្តែ​ជា​សំណាង​ល្អ​ Mahe ដែល​ជា​សត្វ​ជា​ទី​ស្រលាញ់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​ក្បែរ​ Jame ។

តាមរយៈ​រូបភាព​ Mahe ស្ថិត​នៅ​ក្បែរ​ Jame ខណៈ​ដែល​Jame កំពុង​ស្ថិត​នៅ​ក្រោម​ការ​​Scan ពី​សំណាក់​គ្រូពេទ្យ​ ហើយ​Mahe​ បាន​យក​ច្រមុះ​របស់​ខ្លួន​ទៅ​ប៉ះ​នឹង​ Jame​ ដើម្បី​ឲ្យ​Jame មាន​អារម្មណ៍​ស្ងប់​ និង​សុខ​ស្រួល​ក្នុង​ពេល​ទទួល​ការ​ត្រួត​ពិនិត្យ​ពី​គ្រូពេទ្យ​ ។

ម្តាយ​របស់​ Jame បាន​ឲ្យ​ដឹង​ថា​ Mahe និង​Jame​ ចាប់​ផ្តើម​ស្និទ្ធស្នាល​មិន​អាច​នៅ​ឆ្ងាយ​​ពី​គ្នា​បាន​ ចាប់​តាំង​​ពី​២ឆ្នាំ​កន្លះ​មុន​ គឺ​ពេល​ដែល​Mahe ចូល​មក​រស់​នៅ​ក្នុង​គ្រួសារ​របស់​គាត់​ ។ គាត់​បាន​បន្ត​ទៀត​ថា​ Mahe សម្លឹង​មើល​Jame ហាក់​បង្ហាញ​ពី​អារម្មណ៍​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់​ក្មេង​របស់​ខ្លួន​ ។​​​

ប្រែ​សម្រួល៖ Sophany
ប្រភព៖


  • សត្វ​ឆ្កែ​មួយ​ក្បាល​មិន​ព្រម​ចាកចេញ​ពី​ម្ចាស់​ដែល​​កំពុង​ដេក​សម្រាក​ក្នុង​មន្ទីរពេទ្យ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: