Fan កម្សត់​របស់​ Messi ទទួល​បាន​អាវ​ពិត​ប្រាកដ​រួម​នឹង​ហត្ថលេខា​ពី​ Idol របស់​គេ​ហើយ​

កាល​ពី​មួយ​រយៈ​មាន​ការ​ចែក​រំលែក​នៅ​រូប​ក្មេង​ប្រុស​តូច​ម្នាក់​ដែល​មាន​ត្រឹម​តែ​អាវ​ធ្វើ​ឡើង​ពី​ថង់​ប្លាស្ទិក​ដែល​នៅ​លើ​អាវ​នោះ​មាន​លេខ​១០​នឹង​មាន​ឈ្មោះ​ថា​ Messi នៅ​ពី​លើ​​ទៀត​ផង​ ។ ក្រោយ​មក​អត្ត​សញ្ញាណ​ក្មេង​ប្រុស​ក៏​ត្រូវ​លាត​ត្រដាង​គឺ​គេ​រស់​នៅ​ក្នុង​ទី​ជន​បទ​មួយ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​គេ​ទើប​តែ​មាន​វ័យ​៥​ឆ្នាំ​ប៉ុណ្ណោះ​ឈ្មោះ​របស់​គេ​ Murtaza ហើយ​គេ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​របស់​ Messi ។

យ៉ាង​ណា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​អ្នក​ចាត់​ការ​ទូ​ទៅ​របស់​កីឡាករ​ Lionel Messi បាន​បញ្ជាក់​ថា​ពេល​នេះ​ Messi បាន​ផ្ញើ​អាវ​​ពិត​ប្រាកដ​សម្រាប់​ក្មេង​ប្រុស​ម្នាក់​នោះ​ហើយ​មិន​តែ​ប៉ុណ្ណោះ​នៅ​លើ​អាវ​នោះ​ក៏​មាន​ហត្ថលេខា​របស់​ Messi ផ្ទាល់​ផង​ដែរ​ ។

ក្រោយ​ទទួល​បាន​អាវ​​​ដែល​មាន​ហត្ថលេខា​ពី​និមិត្ត​រូប​របស់​គេ​ Murtaza បាន​បង្ហាញ​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំងហើយ​គេ​បាន​និយាយ​ថា​ « ខ្ញុំ​ស្រលាញ់​ Messi ហើយ​អាវ​របស់​ខ្ញុំ​ប្រាប់​ថា​ Messi ក៏​ស្រលាញ់​ខ្ញុំ​ដែរ​ » ។

គួរ​​រំលឹក​ថា​ក្ដី​រំពឹង​មួយ​ទៀត​របស់​  Murtaza គឺ​គេ​ចង់​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​និមិត្ត​រូប​របស់​គេ​ Messi ។ ដូចនេះ​យើង​ខ្ញុំ​សូម​ជូនពរ​គេ​ឲ្យ​បាន​ជួប​និមិត្ត​រូប​របស់​គេ​ក្នុង​ពេល​ឆាប់ៗ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Fan កម្សត់​របស់​ Messi ទទួល​បាន​អាវ​ពិត​ប្រាកដ​រួម​នឹង​ហត្ថលេខា​ពី​ Idol របស់​គេ​ហើយ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: