Arsenal បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ក្រោយ​បំបាក់​ Everton បាន​ដោយ​ជោគជ័យ

​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal កំពុង​បន្ត​នៅ​ភាព​ខ្លាំង​ក្លា​របស់​ខ្លួន​ដោយ​បាន​បំបាក់​ក្លឹប​ Everton ដោយ​លទ្ធផល​២​ទល់​នឹង​១​ ។

ដោយ​គ្រាប់​បាល់​ទាំង​២​របស់​ Arsenal គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Olivier Giroud នៅ​នាទី​ទី​៣៦​ នឹង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Kaurent Koscieny នៅ​នាទី​ទី​៣៨​ តែ​នៅ​នាទី​ទី​៤៤​ខ្សែ​បម្រើ​របស់​ក្លឹប​ Everton កីឡាករ​ Ross Barkley អាច​រក​បាន​មួយ​គ្រាប់​មក​វិញ​ ។

Arsenal បាន​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ដោយ​គិត​ទាំង​ប្រកួត​នេះ​គឺ​ពួក​គេ​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ ហើយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ Arsenal ទើប​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​០​លើ​ក្លឹប​ Bayern Munich ។

អត្ថបទ ៖ វិចទ័រ


  • Arsenal បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ក្រោយ​បំបាក់​ Everton បាន​ដោយ​ជោគជ័យ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កីឡា
Tags: