Real Madrid ​ប្រាប់​តម្លៃ​ខ្លួន Ronaldo ​ចំនួន​១​ពាន់​លាន​អឺរ៉ូ ​ប្រសិន​បើ​ចង់​ទិញ

បន្ទាប់​ពី​ក្រុម Paris Saint-Germain ​តែង​តែ​ចរចា​ចង់​បាន Cristiano Ronaldo ​ខ្លាំង​ពេក ឥឡូវ​នេះ​ក្រុម Real Madrid ​បាន​ចេញ​មក​ប្រកាស​ហើយ​ថា ប្រសិន​បើ​ក្លិប​យក្ស​នៅ​បារាំង​ហ៊ាន​ចំណាយ​ដល់​ទៅ​១​ពាន់​លាន​អឺរ៉ូ​នោះ ពួកគេ​ពិត​ជា​អាច​យក​កីឡាករ​ម៉ាស៊ីន​រក​គ្រាប់​បាល់​នេះ​បាន​ហើយ។

 

លោក Florentino Perez ​ប្រធាន​ក្លិប Real Madrid ​បាន​និយាយ​កាល​ពី​យប់​មិញ​នេះ​ថា៖ “​ប្រសិន​បើ PSG ​ចង់​បាន Ronaldo ​គឺ​ស្រួល​ណាស់។ ពួកគេ​គ្រាន់​តែ​ចំណាយ​ឱ្យ​ដល់​១​ពាន់​លាន​អឺរ៉ូ​ទៅ​បាន​ហើយ។ គ្មាន​នរណា​អាច​ទាយ​ដឹង​មុន​ទេ​ថា​មាន​រឿង​អី​កើត​ឡើង ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​យើង​មិន​ចង់​លក់ Ronaldo ​ទេ​នៅ​ឆ្នាំ​២០១៦​ខាង​មុខ។ គាត់​នៅ​សល់​កុងត្រា​៣​ឆ្នាំ​ទៀត​ជា​មួយ​យើង”។

Ronaldo ​ជា​កំពូល​កីឡាករ​ម្នាក់​នៅ​លើ​លោក​នេះ ដោយ​កាល​នៅ Manchester United ​រូប​គេ​ក៏​អាច​ជួយ​ក្រុម​នេះ​លើក​ពាន UEFA Champions League ​ខណៈ​ដែល​នៅ Real Madrid ​វិញ រូប​គេ​ក៏​ជួយ​ក្លិប​ឈ្នះ​ពាន​រង្វាន់​នេះ​ដូច​គ្នា។ លើស​ពី​នេះ​ទៅ​ទៀត ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ក៏​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​មួយ​ផង​ដែរ ពោល​គឺ​មួយ​រដូវ​កាល​ៗ រូប​គេ​រក​គ្រាប់​បាល់​មិន​តិច​ជាង​៥០​គ្រាប់​ទេ៕

ប្រែ​សម្រួល៖ បុរស​កម្សត់
ប្រភព៖ goal


  • Real Madrid ​ប្រាប់​តម្លៃ​ខ្លួន Ronaldo ​ចំនួន​១​ពាន់​លាន​អឺរ៉ូ ​ប្រសិន​បើ​ចង់​ទិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: