តោះ​មក​មើល​MV បទ Rain របស់ Taeyeon!

Taeyeon សមាជិក​ស្រី​នៃ​ក្រុម​ចម្រៀង​នារី​ Girls’ Generation  ទើប​តែ​បាន​ចេញ​នូវ​វីដេអូ​ចម្រៀង​ជា​ផ្លូវ​ការ​មួយ​នៃ​បទ​ចម្រៀង Rain របស់​នាង​ហើយ។

“Rain” គឺ​ជា​បទ​ចម្រៀង​ទោល​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ពី​ប្រព័ន្ធ​ “Station” ថ្មី​របស់​ផលិតកម្ម​ SM Entertainment។ បទ​ចម្រៀង​នេះ​​ស៊ី​សង្វាក់​ជា​មួយ​នឹង​ចង្វាក់ Jazz ហើយ​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​គឺ​ស្ដែង​ពី​អនុស្សាវរីយ៍​​នៃ​សេចក្ដី​ស្រលាញ់​ពី​អតីត​កាល​ជាមួយ​នឹង​ទឹក​ភ្លៀង។​

ជាមួយ​នឹង​ការ​រំពឹង​ទុក​ពី​តារា​ចម្រៀង​ស្រី​រូប​នេះ​ បទ​ចម្រៀង​រួម​ទាំង​វីដេអូ​នៃ​បទ​ចម្រៀង​​គឺ​ជា​អ្វី​ដែល​លោក​អ្នក​ពុំ​គួរ​មើល​រំលង។​

បន្ទាប់​ពី​ចុច​មើល​វីដេអូ​ខាង​លើ តើ​លោក​អ្នក​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?

ប្រភពៈ  
ដោយៈ Gemini Fleta ​​​


  • តោះ​មក​មើល​MV បទ Rain របស់ Taeyeon!已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: