(Video Highlight) Barcelona ខិតកាន់តែកៀកឆ្ពោះទៅកាន់ឈ្នះពាន ខណៈ Atletico ចាញ់

ក្រុម Barcelona ត្រូវការឈ្នះត្រឹមតែ១លើកទៀតប៉ុណ្ណោះដើម្បីការពារពានក្របខ័ណ្ឌ La Liga របស់ពួកគេ ក្រោយពីខ្សែប្រយុទ្ធ Lionel Messi, Luis Suarez និង Neymar សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា ខណៈដែលពួកគេបានផ្តួលក្រុម Espanyol ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់់ Catalonia តែមួយកាលពីថ្ងៃអាទិត្យ។
barce
ក្រុម Real Madrid បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ ដោយដេញតាមពីក្រោយក្រុម Barcelona មួយពិន្ទុ ខណៈដែលនៅសល់មួយប្រកួតទៀត ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះក្នុងក្របខ័ណ្ឌ La Liga ជាលើកទី១១ជាប់ៗគ្នាលើក្រុម Valencia ស្របពេលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្តីសង្ឃឹមនៃការប្រជែងពានរបស់ Atletico Madrid បានបញ្ចប់ ខណៈដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុមដែលត្រូវបានកាត់ចេញរួចជាស្រេច Levante។

Barca នឹងក្លាយជាម្ចាស់ជើងឯកប្រសិនបើឈ្នះនៅលើទឹកដីក្រុម Granada នៅចុងសប្តាហ៍ក្រោយ ខណៈដែលក្រុមនេះ បច្ចុប្បន្ន មានសុវត្ថិភាពក្នុងការរក្សាវត្តមានក្នុងក្របខ័ណ្ឌកំពូលរួចជាស្រេច ក្រោយពីបានកត់ត្រាជ័យជម្នះ ៤-១ នៅលើទឹកដីក្រុម Sevilla។ ក្រុម Real Madrid នឹងធ្វើដំណើរទៅជួបក្រុម Deportivo la Coruna នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។ ស្របពេលជាមួយគ្នានេះ ក្រុម Sporting Gijon នៅតែស្ថិតក្រៅតំបន់កាត់ចោល ដោយសារតែមានលទ្ធផលល្អជាងក្រុម Getafe ក្រោយពីក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១៕

ប្រភពព័ត៌មាន៖ Bangkok Post