លោក​អភិបាលខេត្ត អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​បង្កបង្កើន​ផល ​និង​ចិញ្ចឹម​សត្វ​របស់​ពលរដ្ឋ​

លោក​អភិបាលខេត្ត អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ការ​បង្កបង្កើន​ផល ​និង​ចិញ្ចឹម​សត្វ​របស់​ពលរដ្ឋ​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៣​សៀ​ល ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ លោក ស ថា​វី អភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមជាមួយ​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ​និង​ត្រួតពិនិត្យ​ការ​បង្កបង្កើន​ផល ​និង​ចិញ្ចឹម​សត្វ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​តា​ដេ​វ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

នៅ​ក្នុង​ឱកាស​នោះ លោក ស ថា​វី អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​ធ្វើ​ការណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ឧស្សាហ៍ ចុះ​តាម​ភូមិ/ឃុំ ដែល​នៅ​តំបន់​ឆ្ងាយ​ពី​ទីរួមស្រុក​ និង​ខេត្ត ជួយ​បង្រៀន​ប្រជាពលរដ្ឋ ពី​វិធី​បង្កបង្កើន​ផល​ និង​ចិញ្ចឹម​សត្វ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ទំនើប ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

​លោក ស ថា​វី អភិបាលខេត្ត ក៏បាន​មានប្រសាសន៍​លើកឡើង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​នូវ​គ្រោះ​ធម្មជាតិ ដែល​មួយ​រយះ​នេះ បាន​ធ្វើឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យើង​មួយចំនួន​នៅក្នុង​ខេត្ត រង​នូវ​ការខូចខាត​យ៉ាង​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​នៅទីនេះ​ ទោះបី​មិនបាន​ជួប​នូវ​គ្រោះធម្មជាតិ​មួយ​នេះ ក៏ដោយ​ ក៏​ត្រូវ​តែ​ធ្វើការ​ប្រុងប្រយ័ត្ន​ផង​ដែរ សព្វថ្ងៃនេះ​ អាជ្ញាធរ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​នៅ​ក្នុង​ខេត្ត កំពុងតែ​ខិតខំ​សម្រុក​ជួយ​ជួសជុល​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ឡើងវិញ​ដែល​រហូត​មក​ដល់ពេល​បច្ចុប្បន្ន​នេះ សឹងតែ​រួចរាល់​៨០%​ទៅ​ហើយ​៕