បុរស​កម្សត់​ម្នាក់​ ត្រូវ​រថយន្ត​ស្ទូច​កិន​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​

បុរស​កម្សត់​ម្នាក់​ ត្រូវ​រថយន្ត​ស្ទូច​កិន​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​



ភ្នំពេញ ៖ បុរស​ពិការ​ជើង​ម្នាក់​ ខណៈ​ពេល​ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​រថយន្ត​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ និង​ធ្លាយ​ពោះវៀន​ស្លាប់ ​ហើយ​រថយន្ត​ស្ទូច​បង្កហេតុ​នោះ​បាន​បើក​រត់​បាត់ស្រមោល​ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៩ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅមុខ​សណ្ឋាគារ​រី​វើ​ផា​ឡេស ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ពិការ​ជា​ជន​អនាថា​រូប​នោះ​គាត់​ដើរ​ពី​ត្បូង​ ទៅ​ជើង ​លុះ​មកដល់​មុខ​សណ្ឋាគារ​រី​វើ ផា​ឡេស​ ក៏​ឆ្លង​ផ្លូវ​ ហើយ​ត្រូវ​រថយន្ត​ស្ទូច​បើក​មកពី​ក្រោយ​ បុក ​និង​កិន​ពីលើ​បែក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​ រួច​រថយន្ត​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់។

បច្ចុប្បន្ន​ សព​ជនពិការ​រូបនោះ ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​វត្ត​សំបួរមាស​ ដើម្បី​ធ្វើការ​បូជា​ព្រោះ​គ្មាន​ញាតិមិត្ត​បងប្អូន​ទេ​៕បុរស​កម្សត់​ម្នាក់​ ត្រូវ​រថយន្ត​ស្ទូច​កិន​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​
បុរស​កម្សត់​ម្នាក់​ ត្រូវ​រថយន្ត​ស្ទូច​កិន​ស្លាប់​ទាំង​ព្រឹក​ព្រលឹម​