លោក ​វង្ស ​ធី ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ ចុះ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​ខ្យល់​ក​ន្ត្រាក់​៩​គ្រួសារ​​

លោក ​វង្ស ​ធី ​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ ចុះ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​ខ្យល់​ក​ន្ត្រាក់​៩​គ្រួសារ​​

បន្ទាយមានជ័យ​ ៖ នៅ​ថ្ងៃទី​៨ ​ខែឧសភា ឆ្នាំ​២០១៦​ លោក​វរសេនីយ៍​ឯក​ វង្ស ​ធី មេបញ្ជាការ​ស្ដីទី​កង​រាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ជំនួស​ឲ្យ​ លោក ​ឱ​ បូ​រិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទា​យ​មាន​ជ័យ​ បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត​ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​ចំនួន​២៥​នាក់ សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ​បាន​ចុះ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​៧ ​ខែឧសភា ​ឆ្នាំ​២០១៦​​ស្ថិតនៅ​ភូមិ​តា​ចាន់​ និង​ភូមិ​គោក​ស្រុក ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

ការខូចខាត​ពី​ខ្យល់​កន្ត្រាក់​មាន​ដូចជា របើក​ដំបូលផ្ទះ​អស់​ចំនួន​៩​ខ្នង ​និង​ជង្រុក​ស្រូវ​ចំនួន​១​ខ្នង​ដោ​យ​ប្រើប្រាស់​សំភារៈ​អស់ ដូចជា ឈើ​ផ្លាន​ប្រវែង​៨​ម៉ែត្រ​ ២៤​ដើម​ ស័ង្កសី​១៨០​សន្លឹក ពូថៅ​ចំនួន​៣ ញញួរ​ចំនួន​៣ ដែកគោល​មួក​សម្រាប់​ដំ​ស័ង្កសី​១០kg ដែកគោល​សម្រាប់​ដំ​ឈើ​ប្រវែង​១.២cm៥kg សរុប​ជា​ថវិកា​អស់​៤.០៤៤.០០០​រៀល​។​

ក្នុង​ការ​ចុះ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​នឹង​ខ្យល់​កន្ត្រាក់​នោះ​ លោក ​វង្ស​ ធី ​បាន​មាន​ប្រសាសន៍​ថា ​យោង​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​មានការ​ណែនាំ​ពី​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ណែនាំ​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​យកចិត្ត​ទុក្ខ​ដាក់​បំផុត​ចុះ​ជួយ​ចំពោះ​ប្រជាពលរដ្ឋ​ណា ​ដែល​ជួប​ការ​លំបាក ​និង​គ្រោះធម្មជាតិ​ផ្សេងៗ​ជាដើម​។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៨​ ខែឧសភា ​ឆ្នាំ​២០១៦​ ​លោក​ ​វង្ស​ ធី ​បាន​ដឹកនាំ​កម្លាំង​ជាច្រើន​នាក់​ ចុះ​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ ដែល​ជួបប្រទះ​នឹង​ខ្យល់​កន្ត្រាក់​កន្លងមក​នៅ​ឃុំ​ស្រះ​រាំង​។​ លោក ​វង្ស ​ធី ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​មក​ចុះ​ជួយ​ជួស​ជុល​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​នេះ​ ដោយ​មិន​ប្រកាន់​គណបក្ស​នយោបាយ​ណា​ឡើយ។ ​កន្លងមក​អាវុធហត្ថ​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​ក្នុង​ឃុំ​ស្រះ​រាំង​នោះ​ទេ គឺ​គ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំង​ខេត្តបន្ទាយមានជ័យ​ផង​ដែរ​៕​