​ទុស្សេ​ខ្សែភ្លើង​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​អស់ ២​ខ្នង នៅ​ស្រុក​ពញាឮ​

​កណ្តាល:
ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​ពីរ​ខ្នង បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ រង​ការខូចខាត​ទាំងស្រុង ដែល​មូលហេតុ​ផ្តើមចេញពី​ទុស្សេ​ខ្សែភ្លើង ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី យប់ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​បន្ទាយ​តូច ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​ប៉ូលិស​មូលដ្ឋាន បានឱ្យដឹងថា ផ្ទះ​ទាំងពីរ​ខ្នង ដែល​ត្រូវ​អគ្គិភ័យ ឆាបឆេះ​នេះ គឺ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ទំហំ ៦​ម៉ែត្រ​×៧​ម៉ែត្រ កម្ពស់​៥​ម៉ែត្រ ដូចគ្នា ដែលមាន​ម្ចាស់​ទី​១ ឈ្មោះ ភួង មិន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ , ទី​២ ឈ្មោះ មិន មឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។​

​ប៉ូលិស​បានឱ្យដឹង​ទៀតថា ករណីនេះ មិន​បណ្តាលអោយរ​ងរ​បួស ដល់​មនុស្ស​ទេ ហើយ​ចំពោះ​ទ្រព្យសម្បត្តិ សម្ភារៈ​ដែល​រង​ការខូចខាត រួមមាន ម៉ូតូ​ចំនួន ២​គ្រឿង ប្រភេទ​ហុងដា C១២៥ ផលិត​ឆ្នាំ​២០១៥ ចំនួន ១​គ្រឿង និង​គុប​ចង្កៀង​មូល ចំនួន​១​គ្រឿង  ។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច ចំនួន​៤​ប៉ុស្តិ៍ បាន​ចុះជួយ​អន្តរាគមន៍ ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត បាញ់​ពន្លត់​ចំនួន​២​គ្រឿង ទើប​ធ្វើឱ្យ​ភ្លើង​រលត់ មិន​រាលដាល់​ដល់ផ្ទះ​ដទៃទៀត ៕V/S