​ប្រធាន ស៊ី​ភីភី ស្វាយរៀង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ឱ្យបាន​គ្រប់ៗ​គ្នា​

ស្វាយរៀង:
លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថាៈ ការធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី គឺមាន​សារៈ សំខាន់​ណាស់ ពីព្រោះ​យើង​គ្រប់គ្នា ត្រូវការ​ជា​ចាំបាច់​សំរាប់​ខ្លួន​យើង​ផ្ទាល់ និង​សំរាប់​បំរើ សេចក្តី​តម្រូវការ របស់​យើង ដែល​រស់នៅ​ក្នុងសង្គម​។​
    
​លោក ម៉ែន វិបុល បាន​មានប្រសាសន៍​ដូច្នេះ ខណៈដែល​លោក​បាន​អ​ព្ជើ​ញ ជា​អធិបតី នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​ជា​សមាជិក សមាជិកា គណបក្ស នៅ​ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ កូតា គណបក្ស​ប្រជាជន ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​។​
    
​លោក ម៉ែន វិបុល បាន​មានប្រសាសន៍ថាៈ ក្រៅពី​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី យើង​គ្រប់គ្នា ត្រូវ​ជំរុញ​ការចុះឈ្មោះ នៅ​មូលដ្ឋាន​ជាក់ស្តែង ហើយ​បញ្ហា​ដែល​ប្រឈម​នោះ គឺ​អ្នក​ចំណាកស្រុក ហើយ​ត្រូវ​ពន្យល់​ចាស់ៗ ឱ្យ​គាត់​យល់ អំពី​អត្ថប្រយោជន៍ នៃ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ត្រូវដាក់​ផែនការ ឱ្យចំ​ទិសដៅ​។

​លោក ម៉ែន វិបុល បាន​បន្តថាៈ នៅ​ទូទាំង​ខេត្ត មាន​ប្រជាពលរដ្ឋ ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ប្រមាណ ៤ សែន​នាក់ ហើយ​នាពេល​បច្ចុប្បន្ននេះ យើង​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​ជាង ៣៥០.០០០ នាក់ រួចហើយ​។ បញ្ហាសំខាន់ ដែល​យើង ត្រូវធ្វើ​ដោយ​ខានមិនបាន​នោះ​គឺ មន្ត្រី​ទាំងអស់ ត្រូវ​ចុះទៅ​មូលដ្ឋាន ដើម្បី​មើល​ពី​ស្ថានភាព​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ ទើប​ជាការ​ប្រសើរ​៕V/S