​អគ្គិភ័យឆេះ​ផែ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​

ព្រះសីហនុ:
អគ្គិភ័យ​បាន​ឆេះ​ផែ លោក សេង ហូ​លាង ចៅសង្កាត់រង​កោះរ៉ុង ក្រុងព្រះសីហនុ នៅវេលា​ម៉ោង ៤​និង​៥០​នាទី រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច បាន​ប្រើ​ម៉ូ​ទ័​រ​បូមទឹកដើម្បី​បាញ់កុំអោយ​រី​ល​រាលដាល ដល់​ហាង​ផ្សេងទៀត នៅលើ​ផែ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់ថា ភ្លើង​បាន​ឆេះ​ផែ​ទូក​ទេសចរណ៍ របស់​ក្រុមហ៊ុន​កោះរ៉ុង ដាយ​វ័រ​សេនធរ របស់លោក សេង ហួរ​លាង ចៅសង្កាត់រង​ទី​២ កោះរ៉ុង ដែល​ផែ​នេះ​នៅលើ​ទឹក ជា​រោង​មាន​អាហារ​ដ្ឋា​ន , បារ និង​ក្រុមហ៊ុន​មុជទឹក នៅ​ដាច់​ពី​ផ្ទះ​ប្រជាពលរដ្ឋ​៕V/S