ក្មេងស្រី​អាយុ ៨ ឆ្នាំ សម្លាប់​ប្អូនប្រុស​បង្កើត ព្រោះតែ​…

6 Videos


បងស្រីរបស់ក្មេងប្រុសរងគ្រោះអាយុ ៣ ឆ្នាំដែលត្រូវបានគេប្រើប្រាស់អំពើហិង្សាវាយដំយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនថ្ងៃ បានប្រាប់ទៅមីងរបស់ខ្លួនថា រូបនាងត្រូវបានគេបង្ខំឲ្យប្រើប្រាស់ស្មាមដៃចុងក្រោយដែលបញ្ចប់ជីវិតប្អូនប្រុសខ្លួន ។ ក្មេងប្រុសរងគ្រោះ Moko និង បងស្រីអាយុ ៨ ឆ្នាំត្រូវបានអ្នកផ្ទះទុកឲ្យនៅផ្ទះជាមួយនឹងអ្នកមើលថែដែលត្រូវជាមិត្តភក្តិម្តាយ ព្រោះតែម្តាយជាប់រវល់ទៅមើលបងប្រុសពួកគេនៅឯមន្ទីរពេទ្យ ។

ក្មេងស្រី​អាយុ ៨ ឆ្នាំ សម្លាប់​ប្អូនប្រុស​បង្កើត ព្រោះតែ​…

ក្នុងកំឡុងពេលនោះ Moko ត្រូវបានអ្នកមើលថែវាយដំច្រំធាក់ស្ទើររៀងរាល់ថ្ងៃ រហូតបងស្រីតូចបានលួចយករូបគេលាក់ទុកក្នុងទូខោអាវថែមទៀត ។ រៀងរាល់ពេលដែលក្មេងស្រីតូចមានបំណងជួយប្អូនប្រុសខ្លួន អ្នកមើលថែតែងតែដាក់ទណ្ឌកម្មនាង រហូតពេលមួយ គេបង្ខំនាងឲ្យទាត់ប្អូនប្រុសដែលកំពុងតែមានរបួសធ្ងន់ធ្ងរដោយសារការវាយដំរួចមកហើយ ។ ពេលដែលទាត់រួច រូបគេបានប្រាប់ក្មេងស្រីតូចថា វាជាកំហុសនាងដែលធ្វើឲ្យប្អូនប្រុសស្លាប់ ហើយក្មេងស្រីតូចពិតជារងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ។

ក្មេងស្រី​អាយុ ៨ ឆ្នាំ សម្លាប់​ប្អូនប្រុស​បង្កើត ព្រោះតែ​…

ពេលមួយ ក្មេងស្រីតូចក៏ចង់ទូរស័ព្ទប្រាប់ម្តាយពីរឿងរ៉ាវដែលកើតឡើងទាំងអស់ដែរ តែអ្នកមើលថែតែងតែគម្រាមថា នឹងសម្លាប់ម្តាយនាងចោលថែមទៀត ។ ក្រោយពេលរឿងរ៉ាវទាំងអស់ត្រូវបានគេដឹង Moko រងរបួសធ្ងន់ធ្ងរសឹងគ្រប់ទីកន្លែងនៃរាងកាយ ហើយមកទល់ពេលនេះ ជនល្មើសទាំងពីរកំពុងដាក់ឃុំខ្លួន រង់ចាំការកាត់ក្តីនាពេលខាងមុខ ៕ ថាវរិទ្ធ (ប្រភព ៖ ដាយលី ម៉ែល)