​អ្នក​ភូមិ​ពពាលខែ​ពុល​ម្ហូប​ការ​ជិត​១០០​នាក់​

ខេត្តកណ្តាល​ ៖​ ប្រជា​ពលរ​ដ្ធ​ ប្រមាណ​ជិត​ចំនួន​១០០​នាក់​ បាន​ពុល​អាហារ​ នៅ​គ្រា​ដែល​ជន​រង​គ្រោះ​ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​គូ​ស្វាមីភរិយា​ថ្មី​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ពពាលខែ​១​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​

​អ្នក​ភូមិ​ពពាលខែ​ពុល​ម្ហូប​ការ​ជិត​១០០​នាក់​
​លោក​ស៊ុត​ តូ​ មេឃុំ​ដីឥដ្ឋ​ បាន​ប្រាប់​ ដូច្នេះ​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៦​ អ្នក​ភូមិ​បាន​ទៅ​ ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​កូនលោក​ឈ្មោះ​សរ​.​សិ​ដ្ឋ​អាយុ​៤៨​ឆ្នាំ​និង​ប្រពន្ធ​មានឈ្មោះ​សឿ​ន​ ។​ បន្ទាប់​ពី​ពិសា​រអា​ ហារ​រួច​ហើយ​ភ្ញៀវ​ទាំងអស់​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ លុះដល់​វេលា​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ស្រាប់តែ​អ្នក​ដែល​ទៅ​ចូលរួម​មង្គលការ​មាន​អាកា​រៈ​ក្អួតចង្អោរ​ចុ​ល​ពោះ​ទ្រាំ​មិន​បាន​នាំ​គ្នារ​ត់ម​ករក​គ្រូពេទ្យ​ទាំង​យប់​ ។​ ក្រោយ​ពី​ធ្វើការ​សាកសួរ​ ពី​មូលហេតុ​នៃ​អាកា​រៈ​ជម្ងឺ​ ទើប​ដឹង​ថា​ ពុល​អាហារ​ក្នុង​ ពិធី​មង្គលការ​ តែ​មិនដឹង​ ពុល​មុខម្ហូប​អ្វី​នោះ​ទេ​ បើ​តាម​ កា​រៀបរាប់​របស់​ជន​រង​គ្រោះ​អាច​ពុល​ម្ហូប​”​ញាំ​”​ ដោយសារ​ តែ​ចុងភៅ​កេង​ចំណេញ​ជ្រុល​ប្រើប្រាស់​បង្គា​អន់សាច់​ និង​ បន្លែ​មាន​ជាតិ​គីមី​ ។​

​លោក​មេឃុំ​បាន​បន្ត​ថា​ នៅ​ក្នុង​ឃុំ​ដីឥដ្ឋ​មាន​ប្រជាពលរដ្ឋ​ចំនួន​៩៥​នាក់​ បាន​រង​គ្រោះ​ដោយ​ការ​ពុល​ម្ហូបអាហារ​ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ព្យាបាល​ដល់​ផ្ទះ​ អ្នកខ្លះ​ទៀត​បាន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ ដោយឡែក​អ្នក​ដែល​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​កៀនស្វាយ​ ។​ នេះ​គ្រាន់តែ​ជា​អ្នក​ រង​គ្រោះ​នៅ​ឃុំ​ដីឥដ្ឋ​ប៉ុណ្ណោះ​ ចំណែក​ភ្ញៀវ​ផ្សេង​ទៀត​ដែល​មក​ពី​កន្លែង​ផ្សេង​ដើម្បី​ចូលរួម​ក្នុង​ពិធី​មង្គលការ​មិនដឹង​ថា​ យ៉ាងម៉េច​នោះ​ទេ​ ។​ មក​ដល់​ ពេល​នេះ​ជន​រង​គ្រោះ​ទាំងអស់​បាន​ធូ​ស្រាយ​ហើយ​ តែ​ពួក​គេ​មុន​បាន​ប្តឹង​ម្ចាស់​ដើមការ​ឬ​ចុងភៅ​នោះ​ឡើយ​ ទោះជា​ស្គាល់​អត្តសញ្ញាណ​ចុងភៅ​ក៍ដោយ​…!​ ចុងភៅ​ដែល​មក​ធ្វើ​ម្ហូប​ការ​បង្ក​អោយ​ភ្ញៀវ​ពុល​ម្ហូប​នេះ​ គឺ​មក​ពី​ខាង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ តែ​មិន​ស្គាល់​ យីហោ​ចុងភៅ​នោះ​ទេ​ ៕​ សណ្តោស
​អ្នក​ភូមិ​ពពាលខែ​ពុល​ម្ហូប​ការ​ជិត​១០០​នាក់​

​អ្នក​ភូមិ​ពពាលខែ​ពុល​ម្ហូប​ការ​ជិត​១០០​នាក់​
ប្រភព៖ Nokorwatnews

អ្នកនឹងចូលចិត្ត

  • ​អ្នក​ភូមិ​ពពាលខែ​ពុល​ម្ហូប​ការ​ជិត​១០០​នាក់​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: