វិធី​រក្សា​បន្លែ​ផ្លែឈើ​មិន​អោយ​រលួយ

ជា​ធម្មតា​ស្ត្រី​មេផ្ទះ​ទាំង​ឡាយ​តែង​តែ​មាន​កង្វល់​ជាមួយ​ការ​ទុក​ដាក់​បន្លែ​ផ្លែឈើ​ដែល​នៅ​សល់​ក្រោយ​ពី​ការ​ចម្អិន​ម្ហូប​ហើយ ឬ ទទួល​ទាន​ហើយ។ ពីព្រោះ​នៅ​ពេល​ដែល​យើង​ដើរ​ផ្សារ​ទិញ​ម្ហូប ហើយ​ឃើញ​បន្លែ​ផ្លែឈើ​ដែល​យើង​ចូលចិត្ត​ក៏​មាន​ចិត្ត​ចង់​ទិញ​មក​ផ្ទះ​ទុក​ទទួល​ទាន​នៅ​ថ្ងៃ​ក្រោយ ប៉ុន្តែ​នៅ​ពេល​ដែល​ទិញ​មក​ច្រើន​ពេក ហើយ​ទុក​ចោល​យូរ​នោះ ធ្វើ​អោយ​បន្លែ​ផ្លែឈើ​រលួយ។ ដូច្នេះ​ហើយ​សូម​តាម​ដាន​ទាំង​អស់​គ្នា​ពី​របៀប​រក្សា​ទុក​បន្លែ​ផ្លែឈើ​អោយ​បាន​យូរ​ គឺ​យើង​ត្រូវ​បេះ​ស្លឹក​ឬ ផ្លែឈើ​ដែល​រលួយ​ខូច​ចេញ ហើយ​លាង​ទឹក​អោយ​ស្អាត និង សំដិល​ទុក​ចោល​មួយ​សន្ទុះ​អោយ​ស្ងួត បន្ទាប់​មក​យក​មក​ខ្ចប់​ដោយ​ថង់​ក្រដាស​ ថង់​ប្លាស្ទិក ឬ ប្រអប់​បិទ​ជិត ជា​ចុងក្រោយ​យក​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក​ជា​ការ​ស្រេច។

ប្រភព៖ បរទេស