ខឹង​បែក​គ្នា​សុំ​ iPhone ​វិញ​មិន​បាន​លេង​មួយ​​ក្បាច់​ធ្វើ​ឲ្យ​ខាង​ស្រី​ស្ទើរ​គាំង​បេះ​ដូង

រូបតំណាង

យើង​ធ្លាប់​តែ​បាន​ឬ​តាម​រយៈ​ពាក្យ​កំប្លែង​​​ដែល​ថា​ ក្រោយ​បែក​គ្នា​មនុស្ស​​ប្រុស​សុំ​ទូរសព្ទ និង​របស់​ប្រើប្រាស់​ដែល​បាន​ឲ្យ​គ្នា​ទុក​ជា​កាដូរ​កាល​ពី​ពេល​​ស្រលាញ់​គ្នា​មក​វិញ។ ប៉ុន្តែ​ពេល​នេះ​វា​មិន​មែន​ជា​រឿង​កំប្លែង​នោះ​ទេ​ តែ​វា​ជា​ការ​ពិត ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ដឹង​អស់​សំណើច​គ្រប់​គ្នា។​

ក្រោយ​ពី​បែក​គ្នា បុរស​ម្នាក់​​បាន​ផ្ញើ​សារ​សុំ​យក​ទូរសព្ទ​ iPhone ដែល​ខ្លួន​បាន​ឲ្យ​អតីត​មិត្ត​ស្រី ប៉ុន្តែ​ត្រូវ​បាន​នាង​បដិសេធ ហើយ​ផ្ញើ​សារ​តប​វិញ​ថា​ ទូរសព្ទ​ iPhone នោះ​ជា​របស់​នាង​ គាត់​បាន​ឲ្យ​នាង​ទុក​ជា​កាដូ​កាល​ពី​ពេល​ស្រលាញ់​គ្នា។

បុរស​នោះ​បាន​ផ្ញើ​សារ​ជា​រឿយៗ​ទៅ​កាន់​អតីត​មិត្ត​ស្រី​របស់​ខ្លួន និង​ម្ដាយ​របស់​នាង​​ឲ្យ​ប្រគល់​ទូរសព្ទ​ឲ្យ​គាត់​វិញ ដោយ​ទ្រាំ​មិន​បាន​នាង​ក៏​បាន​ផ្ញើ​សារ​តប​វិញ​ថា អ្នក​នឹង​មិន​ទទួល​បាន​ទូរសព្ទ​ទៅ​វិញ​នោះ​ទេ​ រហូត​ដល់​ខ្ញុំ​ទិញ​ទូរសព្ទ​ថ្មី​បាន។

រំលង​ក្រោយ​មក​បុរស​នោះ​ក៏​បាន​ផ្ញើ​សារ​ម្ដង​ទៀត​មក​កាន់​នាង​ ហើយ​នោះ​ក៏​ជា​សារ​ចុង​ក្រោយ​ផង​ដែរ ដែល​សារ​នោះ​បាន​សរសេរ​ថា “អេ​ អូន​សម្លាញ់​ បង​បាន​សម្រេច​ចិត្ត​បិទ​ទូរសព្ទ​របស់​បង​ហើយ​ ឃើញ​ទេ​វា​ជា​ទូរសព្ទ​របស់​បង​ បង​អាច​ធ្វើ​បែប​នេះ​បាន មិន​គួរ​ហៅ​បង​ថា​ Fuck Boy នោះ​ទេ។ សូម​ឲ្យ​សំណាង​ល្អ​. #Phoneless “។

ការ​ពិត​ទៅ​មុន​នឹង​​ឲ្យ​ទូរសព្ទ​ទៅ​មិត្ត​ស្រី​ គាត់​បាន​ភ្ជាប់ iCloud និង Find my iPhone ជាមួយ​គណនី​របស់​គាត់​រួច​ជា​ស្រេច​ទៅ​ហើយ។ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​នារី​ម្នាក់​នេះ​ទទួល​​បាន ជាមួយ​នឹង​សារ​ចុង​ក្រោយ​ដែល​អតីត​មិត្ត​ប្រុស​បាន​ផ្ញើ​ឲ្យ​នាង។

រូបភាព​ដែល​បុរស​ម្នាក់​នោះ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ៖

ប្រភព ៖


  • ខឹង​បែក​គ្នា​សុំ​ iPhone ​វិញ​មិន​បាន​លេង​មួយ​​ក្បាច់​ធ្វើ​ឲ្យ​ខាង​ស្រី​ស្ទើរ​គាំង​បេះ​ដូង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:ជីវិតនិងសង្គម
Tags: