​ស្លៀកពាក់​​ពណ៌​ខ្មៅ​៖ប្រធានសមាគម​ធាងត្នោត​ និងនាយក​រង​លីកាដូ ត្រូវអាជ្ញា​ធរ​ចាប់​ខ្លួន​

នៅ​មុន​នេះ​បន្តិច​ អាជ្ញាធរខណ្ឌដង្កោ បានចាប់​ខ្លួនមន្រ្តីអង្គការ​សង្គម​ស៊ីវិល​ចំនួន ២ នាក់ និងពលរដ្ឋ​សហគមន៍​បុរី​កីឡាម្នាក់​ ដែល​បាន​ធ្វើ​យុទ្ធនាការ​ស្លៀក​ពាក់​ពណ៌ខ្មៅ​​ឲ្យ​មាន​ការដោះ​លែង​មន្រ្តី​សិទ្ធិមនុស្ស​នៅក្បែរពន្ធនាគារ​ព្រៃ​ស។

មន្រ្តី​សង្គ​ម​ស៊ីវិល​ ដែល​ត្រូវ​អាជ្ញា​ធរ​ចាប់​ខ្លួនទាំងពីរនាក់​នោះ មាន លោក អ៊ី សារុំ ប្រធាន​សមាគម​ធាង​ត្នោត​ ថាវ គឹម​សាន នាយក​រងទទួល​បន្ទុក​ផ្នែក​តស៊ូ​មតិរបស់​អង្គការលីកាដូ ហើយប្រជាពលរដ្ឋសហគមន៍បុរីកីឡាម្នាក់ទៀត គឺអ្នក​អ្នកស្រី ស ស៊ន ។ អ្នកទាំងបី​នេះ បានបញ្ជូនទៅ​សាលាខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

កាលពីថ្ងៃទី ៨ ខែឧសភា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំឲ្យមានការ​ទប់​ស្កាត់​ចលនារបស់​សមាគម អង្គការ​មិនមែនរដ្ឋា​ភិបាល ក្នុងការ​រៀបចំ «យុទ្ធនាការស្លៀកពាក់ខ្មៅ» និង​ការ​កៀរគរ​កម្លាំង​ដើម្បីទាមទារឲ្យមាន​ការដោះលែង​មន្រ្តីអង្គការសង្គមស៊ីវិលដែលកំពុងឃុំខ្លួន​ក្នុង​ពន្ធនាគារ៕