«​ចាំ​មើល​អញ​ធ្វើ​ពុត​ជា​លង់ទឹក​» ​តែ​លទ្ធផល​ចុង​ក្រោយ

ខេត្តកំពត ​៖ ​​សិស្សសាលា​បឋម​សិក្សា​ហ៊ុន ​សែន ត្រើយ​កោះ​មួយ​ក្រុម ​មា​ន​គ្នា​៥ ​ទៅ​៦​នាក់​ ​​នាំ​គ្នា​​ទៅ​​លេង​ទឹកឈូ ​​ខណៈ​​កំពុង​​ចុះ​លេង​ទឹក​ទាំងអស់​គ្នា​ ក៏​​ស្រាប់​តែ​​កុមារ​​ម្នាក់​ត្រូវ​ទឹក​ហូរកួច​​បាត់ ​បង្កឱ្យ​ភ្ញាក់ផ្អើល​ ដោយ​ខ្លះរ​ត់ទៅ​ឱ្យ​​ដំណឹង​ឪពុក​ម្តាយ​នៅផ្ទះ ​និង​ខ្លះ​​រក​មនុស្ស​​ឱ្យ​ជួយ​​ ​ដែល​ហេតុ​ការណ៍ខាងលើ​កើតឡើង ​កាលពី​វេលា​ម៉ោង​២ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ​ឧសភា​ ​២០១៦ ​។

បើ​យោង​តាម​សំដី​​​បុរស​ឈ្មោះ ង៉ា​ន់ ប៉ូ អាយុ​៤៩​ឆ្នាំ​ ជា​ឪពុក​កុមារ​រង​គ្រោះ​​​ឱ្យដឹងថា កូនប្រុស​​​គាត់​ដែល​លង់ទឹក​ដែលរក​​​​មិន​ទាន់​ឃើញ​នេះ​ ​ឈ្មោះ​ជាង ស៊ី​តាន​ ភេទ​ប្រុស អាយុ​១០​ឆ្នាំ​ រៀន​ថ្នាក់​ទី​៥ នៃ​សាលា​បឋម​សិក្សា​ហ៊ុន​ សែន ត្រើយ​កោះ​។ ​

​មុន​ពេល​​កើតហេតុ កុមារ​រង​គ្រោះ​បាន​ឡើង​ពី​ក្នុង​ទឹក ​មក​ឈរ​លើ​ថ្ ម​រួច​និយាយ​លេង​ទៅ​កាន់​មិត្ត​ភក្តិ​ថា ​«ចាំ​មើល​អញ​លោត​ចុះ​ធ្វើ​ជា​លង់ទឹក» ​​ឱ្យ​ពួក​ឯង​ភ័យ​អញ​ម្តង​ ។ និយាយ​រួច​​ក៏​លោតទឹក​រួច​ត្រូវ​ទឹក​កំពុង​ហូរ​ផង​នោះ​កួចទៅ​ ពេល​នោះ​ត្រូវមិត្តភក្តិ​​ឃើញ​ទឹក​កួចស្រវា​​ជួយ​ចាប់​ មាន​មិត្ត​ភក្តិ​​ខ្លះ​ថា ​ចាប់​វា​ធ្វើ​អី​ វា​ធ្វើ​លេង​អីចឹង​ រួច​ទឹក​កួច​​បាត់ មិនឃើញ​ងើប​ ទើប​ផ្អើល​ឆោ​​​ឡោ​តែ​ម្តង
​ទៅ ​។ ​

គិតត្រឹម​វេលា​ម៉ោង​០២ និង៣០នាទី ដល់​ម៉ោង០៣ និង៣០នាទីរសៀល​ថ្ងៃដដែល សពក្មេងប្រុសរងគ្រោះ​នៅមិនទាន់រកឃើញ​នៅឡើយ ។