មនុស្ស​៦​នាក់​ហើយ​បាន​ត្រូវ​ឃាត់ខ្លួន​ក្នុង​យុ​ទ្ឋ​នា​ការ​«​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ​»

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ២០១៦ មនុស្ស​ចំនួន​៦​នាក់​ហើយ​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​ចូលរួម​ក្នុង​យុ​ទ្ឋ​នា​ការ​«​ថ្ងៃ​ចន្ទ​អាវ​ខ្មៅ​» ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ៌​ម​និង​ដោះ​លែង​មន្ត្រី​អង្គការ​សិ​ទ្ឋិ​មនុស្ស​និង គ​.​ជ​.​ប ៥​រូប ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន និង​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​ព​ន្ឋ​នាគារ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មនុស្ស​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួម​មាន​៖ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សា​រ៉ុ​ម នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លី​កាដូ (LICADHO) លោក ថាវ គឹ​ម​សាន ,​ពលរដ្ឋ​បុរី​កីឡា អ្នកស្រី ស គន កំពុង​ឃុំខ្លួន​ក្នុង​ខណ្ឌដង្កោ​និង​អ្នក​ភូមិ​បឹង​កក់​ចំនួន​៣​នាក់​ឈ្មោះ ប៉ូវ សុភា , គង់ ចាន់​ថា និង កញ្ញា សុង​ស្រី​លាភ ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕