តារាល្បីៗ ក្តុលក្តួលអារម្មណ៍ រហូតដល់ស្រក់ទឹកភ្នែក នៅលើឆាក ពេលរំលឹកដល់គុណម្តាយ

ភ្នំពេញ៖ កាលពីយប់មិញនេះ តារាជាច្រើន មិនថាប្រុស រឺស្រី បានរំជួលចិត្ត ដល់ថ្នាក់បង្ហូរទឹកភ្នែកនៅមុខមហាជន ក្នុងទិវាដឹងគុណម្តាយ នៅរោងភាពយន្ត Major Cineplex រៀបចំដោយក្រុមហ៊ុនទូរស័ព្ទ Huawei ។

ចំពោះទិវាដឹងគុណម្តាយ គឺជាទិវាអន្តរជាតិមួយ សម្រាប់អ្នកម្តាយគ្រប់រូបនៅទូទាំងសកលលោក ដែលត្រូវបានគេ ប្រារព្ធឡើង ដើម្បីជាការដឹងគុណ ចំពោះអ្នកម្តាយ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាកូន ប្រកបដោយទឹកចិត្តស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។ គុណរបស់អ្នកម្តាយ ពុំអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ ដូច្នេះហើយ បានជាពិភពលោក គេបង្កើតឲ្យមានទិវាគុណម្តាយនេះឡើងគឺក្នុងគោលបំណង ដើម្បីជាការពញ្ញាក់ស្មារតីដល់កូនៗគ្រប់រូប ឲ្យមានការយល់ដឹងអំពីគុណរបស់ម្តាយ។ 

ភ្ជាប់ជាមួយទិវាគុណម្តាយនេះ ក្រុមហ៊ុនទូរស័ព្ទ Huawei ប្រចាំនៅកម្ពុជាមានការរៀបចំនូវកម្មវិធីដ៏ពិសេសមួយឈ្មោះថា Huawei Mother’s Day ដើម្បីជាការបង្កើតឱកាសឲ្យអ្នកចូលរួមទាំងអស់ បញ្ជាក់អំពីសេចក្តីស្រឡាញ់ បញ្ចេញនូវពាក្យពេចន៍ដែលលាក់ទុកនៅក្នុងចិត្តអស់ពេលជាយូរ ព្រោះតែភាពខ្មាស់អៀន មិនហ៊ាននិយាយចេញមក។

មិនតែប៉ុណ្ណោះ ក៏មានវត្តមាន តារាចម្រៀងស្រី មាស សុខសោភា និងតារាជាច្រើនដួងទៀត បានបញ្ចេញនូវអារម្មណ៍ពិត នៅលើឆាក និងថែមទាំងមានតារាខ្លះបានស្រក់ទឹកភ្នែក ពេលរំលឹកដល់ទង្វើរបស់ម្តាយ ដែលរូបគេធ្លាប់តែធ្វើខុសកន្លងមក ដាក់អ្នកមានគុណជាដើម។ ហើយនៅចុងបញ្ចប់កម្មវិធី កញ្ញា មាស សុខសោភា និងតារាប្រុស ស្រីជាច្រើនដួង បានឡើងបង្ហើរសំលេងដ៏ក្រអួនក្រអៅ ក្នុងបទចម្រៀង “នៅលើលោកនេះ ខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ” ដែលបទចម្រៀងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ ក្តុកក្តួលអារម្មណ៍ និងស្រែកច្រៀងបន្ទរជាមួយនឹងកញ្ញា មាស សុខសោភាទៀតផង។ 

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទលំដាប់ថ្នាក់អន្តរជាតិមួយ ធ្លាប់ធ្វើឲ្យ អ្នកនិយមប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនជាច្រើន រង្គោះរង្គើរ ភ្ញាក់ផ្អើល កក្រើក ទប់អារម្មណ៍ស្ទើរតែមិនជាប់ ព្រោះតែទូរស័ព្ទ Huawei Mate8 និង Huawei GR5 ម៉ូឌែលថ្មី ដែលមានលក្ខណៈពិសេសប្លែកៗពីគ្នា។ Mate 8 មានលក្ខណៈពិសេស៨យ៉ាងខុសពីទូរស័ព្ទស្មាតហ្វូនដទៃ ដូចជា ១. ប្រព័ន្ធសុវត្ថិភាពស្គេនក្រយ៉ៅដៃថ្មីជំនាន់ទី២ ២. មានអេក្រង់ការពារពន្លឺ ៣. កាមេរ៉ាសេនស័រស៊េរីថ្មី ៤. កម្រាស់ស្តើងរបស់ទូរស័ព្ទ ៥. បំពាក់បន្ទះឆីប Kirin 950 ៦. បំពាក់មីក្រូហ្វូន ស្រូបសម្លេងបានចម្ងាយ៣ម៉ែត្រ ៧. កាន់ថ្មបានយូរ ៨. ហ្វ្រេកង់ខ្ពស់ល្អទ្វេដងជាងទូរស័ព្ទស៊ីមពីរដទៃទៀត។ រីឯ GR5 គឺជាកំពូលស្មាតហ្វូនស៊េរី G មានប្រើប្រាស់ប្រព័ន្ទស្គេនក្រយ៉ៅដៃ កាមេរ៉ាមានសមត្ថភាពខ្ពស់ ចំណែកអេក្រង់វិញមានរចនាយ៉ាងពិសេសសម្រាប់យុវវ័យជំនាន់ថ្មី បានឆក់យកបេះដូងអ្នកប្រើប្រាស់ទំាងឡាយអោយនៅមិនស្ងៀម ហើយត្រូវតែទិញ Mate 8 និង GR5 នេះអោយខានតែបាន។ ហើយនៅពេលឆាប់ៗខាងមុខនេះ Huawei នឹងបង្ហាញជូន ទូរស័ព្ទម៉ូឌែលថ្មី មួយទៀត ព្រមជាមួយនឹងមុខងារដែលរឹតតែពិសេសអស្ចារ្យជាងមុន ឈ្មោះថា P9 មានបំពាក់នូវកាមេរ៉ាភ្លោះ សករាជថ្មីនៃកាមេរ៉ាអាជីព កាន់តែច្បាស់ រឹតតែត្រជាក់ភ្នែក តាមរយៈការផ្តិតយករូបភាពល្អដាច់គេ ទំាងរូបភាពពណ៌ និងរូបភាពសខ្មៅ បើទោះបីជាអ្នកថតនៅកន្លែងដែលមានពន្លឺតិចក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com.kh សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖ Facebook: facebook.com/HuaweiDevice 

Twitter: twitter.com/HuaweiDevice 

YouTube: youtube.com/HuaweiDevice

Instagram: https://instagram.com/huaweiconsumer៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត