គង់ ចាន់ស្រីមុំ អបអរ “ទិវា​គុណ​ម្ដាយ” ដោយ​យក​អំណោយ​ចែក​ជន​ក្រីក្រ

តារា​សម្ដែង គង់ ចាន់ស្រីមុំ និង​ស្វាមី​ ក្រោយ​ត្រឡប់​ពី​ក្រេប​ទឹកឃ្មុំ​នៅ​កោះ​ម៉ាល់ឌីវ​វិញ​ បាន​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​មួយ​ ដោយ​បាន​យក​អំណោយ​ទៅ​ចែក​ជូន​លោកតា​លោកយាយ ​ពូ​មីង និង​បងប្អូន​ជាច្រើន​នាក់​ទៀត ​នៅ​តាម​មាត់​ទន្លេ​ដើម្បី​អបអរ “ទិវា​គុណ​ម្ដាយ” ។ នេះ​បើ​តាម​គណនី Fcebook កញ្ញា​បង្ហោះ​ពី​ម្សិលមិញ។

 

គង់ ចាន់ស្រីមុំ អបអរ “ទិវា​គុណ​ម្ដាយ”  ដោយ​យក​អំណោយ​ចែក​ជន​ក្រីក្រ

 

ក្នុង​រូបថត​ជាច្រើន​សន្លឹក​អម​ដោយ​សារ​ជាមួយ​នោះ តារា​សម្ដែង​ស្រី​ដែល​ទើប​រៀបការ​ថ្មោងថ្មី​បាន​រៀបរាប់​ថា “ថ្ងៃនេះ​ខ្ញុំ និង​ក្រុម “យុវវ័យ​សប្បុរសធម៌” បាន​នាំ​គ្នា​ចូលរួម​ចែក​អំណោយ​ដល់​លោក​តា​លោក​យាយ ពូ​មីង និង​បងប្អូន​ជាច្រើន​នាក់​ នៅ​តាម​មាត់ទន្លេ​រួម​ជាមួយ នឹង​អំណោយ​បន្តិចបន្តួច​ដែល​ប្អូនស្រី Ah MoZa បាន​ទទួល​ពី​បងប្អូន​សប្បុរសជន​ផ្សេង​ៗ​ទៀត ។ ពួក​យើង​ពិតជា​មាន​អារម្មណ៍​សប្បាយចិត្ត ​នៅ​ពេល​ដែល​ឃើញ​ពួកគាត់​មក​ទទួល​យ៉ាង​រីករាយ ទាំងនេះ​ គឺជា​ទឹកចិត្ត​របស់​ពួក​យើង ទោះបីជា​តិច ឬ​ច្រើន ​ក៏​ពួក​យើង​បាន​ធ្វើ​ចេញ​ពី​ទឹកចិត្ត “Happy mother day” ”។

 

តាម​រយៈ​រូបភាព​ដែល​បង្ហោះ​ឃើញ​ថា ​អំណោយ​ទាំង​នោះ​ មាន​ដូចជា​ មី ទឹកត្រី ទឹក​ស៊ីអ៊ីវ​ជាដើម៕

 

គង់ ចាន់ស្រីមុំ អបអរ “ទិវា​គុណ​ម្ដាយ”  ដោយ​យក​អំណោយ​ចែក​ជន​ក្រីក្រ

 

គង់ ចាន់ស្រីមុំ អបអរ “ទិវា​គុណ​ម្ដាយ”  ដោយ​យក​អំណោយ​ចែក​ជន​ក្រីក្រ

 

គង់ ចាន់ស្រីមុំ អបអរ “ទិវា​គុណ​ម្ដាយ”  ដោយ​យក​អំណោយ​ចែក​ជន​ក្រីក្រ

 

គង់ ចាន់ស្រីមុំ អបអរ “ទិវា​គុណ​ម្ដាយ”  ដោយ​យក​អំណោយ​ចែក​ជន​ក្រីក្រ

 

គង់ ចាន់ស្រីមុំ អបអរ “ទិវា​គុណ​ម្ដាយ”  ដោយ​យក​អំណោយ​ចែក​ជន​ក្រីក្រ

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ Facebook