“ក្មេង​ខ្មែរ” ប្រាប់មូលហេតុ​​បង្កើត​ក្រុម

លោក កៅ ពន្លឺ និង ជា សុជាតិ បាន​សហការ​គ្នា​បង្កើត​ក្រុម​មួយ​ឈ្មោះ​ថា “ក្មេង​ខ្មែរ”  កាល​ពី​ពេល​ថ្មី​នេះ ​ក្នុង​គោល​បំណង​ផលិត​បទ​ចម្រៀង​ Original Song  ហើយជា​លទ្ធផល​អ្នក​ទាំង​ពីរ​សម្រេច​បាន​អាល់ប៊ុម​តូច​លើក​ដំបូង​ហើយ។

 

អាល់ប៊ុម​តូច​ទី​១ នោះ​មាន​ឈ្មោះ​ថា “My Way” ហើយ​មាន​ចំនួន ៧​ បទ ដែល​សុទ្ធ​សឹង​តែ​ជា​ស្នាដៃ​និពន្ធ​ថ្មី​​ និយាយ​អំពី​សាច់រឿង​ពិត​ស្ទើរ​តែ​ទាំង​ស្រុង​របស់​ពួក​គេ។ ដើម​ហេតុ​នៃ​ការ​បង្កើត​ក្រុម​ “ក្មេង​ខ្មែរ” ដោយ​មាន​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ពី​តារា​ចម្រៀង​ ឡូរ៉ា ម៉ម ក្នុង​គោល​បំណង​​បង្កើត​អ្វី​ដែល​ថ្មី៕

 

“ក្មេង​ខ្មែរ” ប្រាប់មូលហេតុ​​បង្កើត​ក្រុម

 

 

តោះ…!!! ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​សូម​ទស្សនា​ការ​បក​ស្រាយ​របស់​ក្រុម “ក្មេង​ខ្មែរ”៖

 

 

អត្ថបទ៖ SAMEDY​​​
​​