សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​​ស្លៀក​សំពត់ ផ្សព្វផ្សាយ​ហាង​ខោអាវ

នៅ​ក្នុង​កម្រង​រូប​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ហាង​លក់​សំលៀកបំពាក់​អនឡាញ​របស់​ចិន​មួយ Ren សមាជិក​របស់​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ NU’EST បាន​ស្លៀក​សំពត់​ដើម្បីផ្សព្វ​ផ្សាយ​។

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​​ស្លៀក​សំពត់ ផ្សព្វផ្សាយ​ហាង​ខោអាវ

 

កាល​ពី​ថ្ងៃ​ទី ៧​ខែ​ឧសភា​មុន​នេះ តារា​ចម្រៀង Ren សមាជិក​ក្រុម​ចម្រៀង​ប្រុស NU’EST បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter និង Instagram របស់​ខ្លួន​ថា៖ “តើ​ខ្ញុំ​ជា​មនុស្ស​ប្រុស​ឬ​ក៏​ស្រី? ខ្ញុំ​គឺ​ជា​មនុស្ស​ប្រុស”។ នៅ​ក្នុង​រូបថត​ទាំង​៣​សន្លឹក​ដែល​តារា​ចម្រៀង​​អាយុ ២០​ឆ្នាំ​នេះ​ចែក​ចាយ​​នោះ គេ​ឃើញ​ថា Ren ​បាន​ស្លៀក​សំពត់​ហើយ​ទំនង​មើល​ទៅ​គ្មាន​ការ​អៀនប្រៀន​អ្វី​នោះ​ទេ។

 

មិន​ត្រឹម​តែ​មើល​ទៅ​សម​ជាមួយ​នឹង​សំលៀក​ទាំង​ឡាយ​ខាង​លើ​នោះ​ទេ ប្អូន​ពៅ​របស់ NU’EST ក៏​សប្បាយ​ចិត្ត​នឹង​ស្លៀក​ខោអាវ​ទាំង​នេះ​ដែរ។ Ren បាន​បន្ថែម​​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​សហការ​នឹង​ក្រុមហ៊ុន​ជាមួយ​​ម៉ូដ​ខោអាវ​ទាំង​នេះ។ ការ​ស្លៀក​សំពត់​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា រដូវ​ក្ដៅ​ក៏​ជិត​ឈាន​ចូល​មក​ដល់​ហើយ​ដែរ”៕

 

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​​ស្លៀក​សំពត់ ផ្សព្វផ្សាយ​ហាង​ខោអាវ

សមាជិក​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​​ស្លៀក​សំពត់ ផ្សព្វផ្សាយ​ហាង​ខោអាវ

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi