សាក​ទាយ​មើល៍ សាឡាត់ ស្រី​ឡាង​ អាច​រាប់​តំបន់​ទេសចរណ៍​បាន​ប៉ុន្មាន?

វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​រក​ចំណូល​ចូល​ជាតិ ដោយ​ក្នុង​មួយ​ឆ្នាំ​​ៗ រក​ចំណូល​បាន​រាប់​រយ​លាន​ដុល្លារ ក្នុង​នោះ​តំបន់​​ទេសចរណ៍​ ដូចជា​​ ប្រាង្គ​ប្រាសាទ សមុទ្រ​ តំបន់​ព្រៃ​ភ្នំ បឹង​បួរ​ ជា​ដើម​ កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​​​ឲ្យ​​​មក​ទស្សនា​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

 

សាក​ទាយ​មើល៍ សាឡាត់ ស្រី​ឡាង​ អាច​រាប់​តំបន់​ទេសចរណ៍​បាន​ប៉ុន្មាន?

 

យ៉ាងណាមិញ​ កម្ម​វិធី​តេស្ត​សមត្ថភាព​សិល្បករ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ផ្នែក​នានា​ដូច​ជា​ មុខ​ម្ហូប​ខ្មែរ ត្រី​ទឹក​សាប​របស់​ខ្មែរ​ជា​ដើម បាន​មក​ដល់​ទៀត​ហើយ​។ ថ្ងៃមុន​បន្ទាប់​ពី​​តេស្ត​ សក្ខណា ជាមួយ​នឹង​ អេណា រាប់​ប្រភេទ​ត្រី​ទឹក​សាប​នៅ​កម្ពុជា​ រួច​មក​ឃើញ​ថា អេណា រាប់​បាន​ច្រើន​ជាង​ សក្ខណា ។ ​ថ្ងៃ​នេះ​ មក​តាម​ដាន​​ការ​រាប់​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ជាមួយ សាឡាត់ ស្រី​ឡាង​ វិញ​ម្តង​ ថា​តើ​​ក្នុង​រយៈ​ពេល​ ២០វិនាទី​ នាង​អាច​រាប់​បាន​ប៉ុន្មាន? រួច​ចាំតេស្ដ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ដូច​គ្នា ថា​រាប់​បាន​ប៉ុន្មាន ចេះ​ចាំ​ប៉ុន្មាន?

 

ទស្សនា​វីដេអូ​ខាង​ក្រោម​ ៖

 

 

កម្សាន្ត​២០ វិនាទី​​ សក្ខណា និង អេណា អ្នក​ណា​​ខ្លាំង​ជាង​?

 

អត្ថបទ​៖ ថា ម៉ា​លីដា​