ទិត្យ វិច្ឆិកា នឹង​ជួយ​ជនពិការ​ដៃ​ទាំងសង្ខាង​ម្នាក់​ឱ្យទទួល​បានដៃ​ត្រឡប់មកវិញ​

6 Videos

រូបភាពពិការដៃទាំងសង្ខាងរបស់បុរសម្នាក់បានអន្ទងចិត្តលោក ទិត្យ វិច្ឆិកា ឱ្យកើតចិត្តអាណិតហើយបានសន្យាថានឹងជួយឱ្យគាត់ទទួលបានដៃទាំងទ្វេត្រឡប់មកវិញទៀតផង ។ ថ្មីៗនេះ លោក ទិត្យ វិច្ឆិកា បានប្រកាសក្ដែងៗនៅក្នុងទំព័រហ្វេសប៊ុករបស់លោកអមជាមួយរូបភាពបុរសពិការដៃម្នាក់ថា «ខ្ញុំនឹងជួយអោយគាត់មានដៃទាំងពីរត្រឡ់មកវិញ គឺដៃសិប្បនិមិត្ត ស្អែកបើបងប្អូនណាស្គាល់គាត់សូមទំនាក់ទំនងមកខ្ញុំ ខ្ញុំប្រាកដជាជួយអ្នកឱ្យមានស្នាមញញឹមឡើងវិញជាមិនខាន ! ! ! ខ្ញុំជាអ្នក្រម្នាក់ទេ តែខ្ញុំអាចយកទឹកចឹត្តចេញពីបេះដូងរបស់ខ្ញុំទៅជួយអ្នកបាន ពេលដែលខ្ញុំស្គាល់មន្ទីរពេទ្យដែលអ្នកកំពុងស្នាក់នៅ ខ្ញុំប្រាកដជាទៅរកអ្នកជាមិនខាន» ។

ទិត្យ វិច្ឆិកា នឹង​ជួយ​ជនពិការ​ដៃ​ទាំងសង្ខាង​ម្នាក់​ឱ្យទទួល​បានដៃ​ត្រឡប់មកវិញ​

មួយរយៈពេលចុងក្រោយនេះ តារាចម្រៀង ទិត្យ វិច្ឆិកា មានការមមាញឹកយ៉ាងខ្លាំងនៅក្នុងបេសកកម្មសប្បុរស របស់ខ្លួន ដែលថវិកាមួយចំនួនគឺជាថវិការបស់លោកផ្ទាល់ និង មួយចំនួនទៀតគឺជាការចូលរួមចំណែក ពីសំណាក់សប្បុរសជនជិតឆ្ងាយ ដែលសកម្មភាពទាំងអស់នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន ទូទៅ ព្រោះវាស្ដែងចេញពីទឹកចិត្តអាណិតអាសូរ និង ការចេះចែករំលែកក្ដីស្រឡាញ់ទៅកាន់មនុស្សនៅជុំវិញខ្លួន បង្ហាញពីគំរូល្អគួរត្រាប់តាម ៕ ភូមិន្ទ