ទឹកក្រឡុក​ដូង​ និង​ ខ្ញី​ ជួយ​បង្កើន​កម្លាំង​ក្នុង​អាកាសធាតុ​ក្តៅ​

រលកកម្តៅកំពុងកើតមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អេក្វាទ័រហើយវាក៏បានធ្វើឲ្យការរស់នៅមានភាពលំបាក ជាពិសេសក្នុងការថែទាំសុខភាព ។

ផលប៉ះពាល់នៃកម្តៅចំពោះសុខភាពមានច្រើននិងអាចបង្កគ្រោះថ្នាក់ជាច្រើនដូចជា កង្វះជាតិទឹកក្នុងខ្លួន រមួលក្រពើ អស់កម្លាំងឬសន្លប់ជាដើម ។ ប៉ុន្តែអ្នកអាចការពារខ្លួនពីបញ្ហាទាំងនេះបានដោយការពិសាទឹកក្រឡុកតាមការផ្សំដោយខ្លួនឯងដូចខាងក្រោម៖

ទឹកដូងក្រឡុក
-គ្រឿងផ្សំមានដូចជា ៖
• ទឹកដូងមួយកែវធំ
• ការ៉ុតហាន់ជាចំណិតតូចៗកន្លះកែវ
• ផ្លែស្ត្រប៊ឺរីកន្លះកែវតូចល្មម
• ផ្លែក្រូចមួយផ្លែ
• ស្វាយទុំហាន់ជាចំណិតតូចៗកន្លះកែវតូច ។
អ្នកត្រូវយកគ្រឿងផ្សំទាំងអស់ដាក់លាយជាមួយគ្នានៅក្នុងម៉ាសីុនកិនទឹកផ្លែឈើកិនវារហូតម៉ដ្ឋល្អ ។ ទឹកផ្លែឈើ ក្រឡុកនេះមានគុណសម្បត្តិជាអេឡិចត្រូលីត្រ សារធាតុប្រឆាំងអុកសីុដកម្មនិងវីតាមីនច្រើនជំនួយដល់ស្បែក ។

ទឹកខ្ញីក្រឡុក
-គ្រឿងផ្សំមានដូចជា ៖
• ខ្ញីស្រស់ហាន់ឲ្យម៉ដ្ឋចំនួន ១ ស្លាបព្រាកាហ្វេ
• ផ្លែចេកមួយផ្លែ
• ផ្លែម្នាស់ចិតជាចំណិតតូចៗ ១ កែវតូចល្មម (បើមិនចូលចិត្តម្នាស់អាចប្រើទឹកធម្មតាបាន)
• ទឹកដោះគោជូរកន្លះពែងតូច ។
វិធីធ្វើគឺត្រូវយកគ្រឿងផ្សំទាំងអស់លាយកិនជាមួយគ្នានៅក្នុងម៉ាសីុនទឹកក្រឡុក ។ សារធាតុនៃខ្ញីនឹងជួយឲ្យអ្នកមានកម្លាំងបង្កើនល្បឿនរំលាយអាហារនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ទឹកក្រឡុក​ដូង​ និង​ ខ្ញី​ ជួយ​បង្កើន​កម្លាំង​ក្នុង​អាកាសធាតុ​ក្តៅ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:សុខភាព
Tags: