លោក Ahn Jae Hyun សុំកញ្ញា Goo Hae sun រៀបការ ដ៍សែនរ៉ូមែនទិក ពិតជាគួរឲ្យច្រណែន! (មានវីដេអូ)

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ប្រាកដជាមានប្រិយមិត្តជាច្រើនបាន ស្គាល់នូវគូស្នេហ៍ដ៏សាកសម និងគួរឲ្យស្រលាញ់មួយគូនេះហើយ ហើយគូស្នេហ៍ទាំង២នាក់នេះ ពួកគេក៏បានប្រកាសរៀបការជាមួយគ្នាជាផ្លូវការ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដោយធ្វើពិធីតូចល្មម និងជាលក្ខណៈបែបគ្រួសារតែប៉ុណ្ណោះ។

ប៉ុន្តែមិនថាយ៉ាងណា នាពេលថ្មីៗនេះ កាលពីថ្ងៃទី៧ ខែឧសភា នៅក្នុងគណនីIG ផ្ទាល់ខ្លួនរបស់លោក Ahn Jae Hyun លោកបានបង្ហោះនូវវីដេអូមួយ ជាមួយនឹងរូបថតមួយសន្លឹក ដ៍សែនរ៉ូមែនទិកបំផុត។ គួរឲ្យដឹងថានៅក្នុងវីដេអូមួយនោះ គឺមានវត្តមានកញ្ញា Goo Hae sun អង្គុយនៅក្រោយគូទរថយន្ត ជាមួយនឹងស្នាមញញឹមដ៏រំភើប និងអមជាមួយផ្កាជាច្រើនព្រមគ្នា ជាមួយនឹងបទចម្រៀង«How will I love you» ដ៏សែនរ៉ូមែនទិកបំផុត ដែលទាំងនេះគឺជាអ្វីៗដែលមនុស្សស្រីជាច្រើនប្រាថ្នា។ 

លើសពីនេះទៅទៀតអ្វីដែល គួរឲ្យកត់សម្គាល់នោះ គឺនៅក្នុងផ្កាជាច្រើននោះ គឺបានបង្កប់នូវប្រអប់ធំល្មមពណ៌ស មួយ ហើយនៅក្នុងប្រអប់នោះ ក៏មានប្រអប់ពណ៌សតូចមួយទៀត នៅពីក្នុងគឺជាប្រអប់ចិញ្ចៀនសុំរៀបការ។ ដែលទាំងនេះគឺលោក Ahn Jae Hyun បានធ្វើឡើង ដើម្បីសុំប្រពន្ធនៅថ្ងៃអនាគតរបស់លោកគឺ កញ្ញាGoo Hae sun រៀបការជាផ្លូវការ ឬគេហៅថា«Romantic Proposal» ដ៏គួរឲ្យច្រណែន និងរ៉ូមែនទិកបំផុត៕

ប្រភព៖ Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត

គួររំលឹកថា ខ្មែរឡូតក៏ធ្លាប់បានលើកឡើងនូវតួឯក មួយចំនួនដែលពួកគេបាន ស្រលាញ់គ្នា មែនទែនបន្ទាប់ពីពួកគេសម្តែងរឿងជាមួយចប់ ដែលក្នុងនោះក៏មាន គូស្នេហ៍ លោក Ahn Jae hyun និងកញ្ញា Goo Hae Sun ផងដែរ។

ទន្ទឹមនឹងនេះ ក្រៅពីគូស្នេហ៍មួយគូនេះ ក៏មានតួឯកមួយចំនួនទៀតដែរ ដែលបានសំរេចបំណងទស្សនិកជនជាច្រើន ដោយពួកគេស្រលាញ់គ្នា ពិតប្រាកដមែន មិនថាតែនៅក្នុងឈុតឆាក និងក្រៅឈុតឆាកទេ ប៉ុន្តែមិនថាយ៉ាងណា ភាគច្រើនគឺទំនាក់ទំនងស្នេហារបស់ពួកគេ មិនបានយូរអង្វែងឡើយ ក៏ត្រូវប្រេះស្រាំទៅវិញ។ តាមដានទាំងអស់គ្នា!

១. Goo Hye Sun & Ahn Jae Hyun

នេះជារឿងដ៏ភ្ញាក់ផ្អើលមួយ ដែលតួឯកស្រី និងតួឯកប្រុស នៅក្នុងរឿង “Blood” បើគិតទៅពួកគេ​បានស្រលាញ់គ្នាជាង១ឆ្នាំទៅហើយ តែបែរជាគ្មាននរណាបានដឹង ទើបតែដឹងនាពេលថ្មីៗនេះ តែប៉ុណ្ណោះ។

២. Lee Min Ho & Park Min Young

នៅដើមឆ្នាំ ២០១១ លោក Lee Min Ho និងកញ្ញា Park Min Young ត្រូវបានគេរាយការណ៍ថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា នៅក្នុងកំឡុងពេលកំពុងថតរឿង “City Hunter” ដែលអ្នកទាំង២ ជាតួឯកសម្តែងជាមួយគ្នា មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែឈុតឆាកនៅក្នុងរឿងនេះ ភាគច្រើនថតនៅពេលយប់ ទើបបណ្តាលឲ្យទំនាក់ទំនងរបស់ពួកគេ កាន់តែជិតស្និទ្ធិ។ ប៉ុន្តែមិនថាយ៉ាងណា មួយឆ្នាំក្រោយមក ពួកគេបានចែកផ្លូវគ្នា ដោយអះអាងថា ព្រោះតែកាលវិភាគការងារ មមាញឹកពេកគ្មានពេលណាត់ជួបគ្នា ធ្វើឲ្យមនោសញ្ចេតនា មានគំលាតឆ្ងាយបែបនេះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload