ការ​សម្អាត​ស្បែក​មុខ សំខាន់​បំផុត​សម្រាប់​អ្នក​កើត “មុន”

“មុន”នៅ​លើ​ផ្ទៃ​មុខ​ តែង​ជា​បញ្ហា​កង្វល់​មួយ​ដ៏​ធំ សម្រាប់​មនុស្ស​គ្រប់​រូប។ ទំនុក​ចិត្ត ជំនឿ​ជាក់​​លើ​ខ្លួន​ឯង​ត្រូវ​បាត់​បង់ ដោយ​សារ​​គ្រាប់​មុន​ជា​ច្រើន​គ្រាប់​ លើ​ស្បែក​មុខ ឬ​ស្លាកស្នាម​ ដែល​បន្សល់​ទុក​ក្រោយ​ពី​មុន​សះស្បើយ។

ចំពោះ​បុគ្គល​មួយ​ចំនួន​​ដែល​​កើត​មុន​​ច្រើន ​ធុរៈ​សំខាន់​​សម្រាប់​​ពួក​គេ​គឺ​ ​សម្អាត​ស្បែក​ ប្រកបដោយ​ភាព​ត្រឹមត្រូវ​ ទន់ភ្លន់ និង​ទៀងទាត់។ ចូរ​​ប្រិយមិត្ត​កុំ​ហត់​នឿយ​ក្នុង​ការ​ថែរក្សា​ស្បែក ពិសេស​​ស្បែក​មុខ​ ដោយ​យើង​គួរ​​ស្ដាប់​តាម​ពាក្យ​ស្លោក​ដែល​គេ​លើក​ឡើង​ថា “លើ​លោក​នេះ​គ្មាន​ទេ​មនុស្ស​អាក្រក់ មាន​តែ​មនុស្ស​ខ្ជិល”។

តាម​ការ​ផ្សាយ​របស់​ ស្ថាប័ន ​NIAMS នៃ​ទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​កើត​មុន​ គួរ​សម្អាត​ផ្ទៃ​មុខ​ជា​ប្រចាំ​ ទាំង​ក្នុង​ពេលព្រឹក បន្ទាប់​ពី​ភ្ញាក់ពី​ដំណេក មុន​ពេល​ចូលគេង និង​បន្ទាប់​ពី​ធ្វើការ​ហាត់​ប្រាណ​ ឬ​ពេល​មាន​បែក​ញើស​ច្រើន។

ជា​ពិសេស គួរ​សម្អាត​ផ្ទៃមុខ​ឲ្យ​បាន​ស្អាត រួម​ទាំង​បរិវេណ​ឆ្អឹងថ្គាម និង​តាម​ជួរ​ជើង​សក់ ដោយ​ប្រើ​ប្រាស់​ផលិត​ផល​ប្រភេទ​ទន់ភ្លន់​ចំពោះ​ស្បែក ហើយ​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អ្នក​ជំនាញ ដើម្បី​ស្វែង​រក​ផលិតផល​​​សម្ផស្ស​ ដែល​សាក​​សម​នឹង​ស្បែក​របស់​​អ្នក។

​​​​​​​​គួរ​ជៀសវាង​ការ​ប្រើប្រាស់​សាប៊ូ​ដែល​មិនល្អ​ចំពោះ​ស្បែក​មុខ ឬ​ផលិតផល​បន្តឹង​​រន្ធ​រោម​ ហើយ​មិន​គួរ​ខាត់​ស្បែក ពេល​កើត​មុន​នោះ​ទេ ឯ​ប្រការ​មួយ​ទៀត គឺថា បើ​លោក​អ្នក​ជា​មនុស្ស​មាន​សក់​ខ្លាញ់ អ្នក​ចាំបាច់​ត្រូវ​កក់​សក់ ជា​រៀង​រាល់ថ្ងៃ៕

ដោយ៖ NEA
Reference : Beautytips


  • ការ​សម្អាត​ស្បែក​មុខ សំខាន់​បំផុត​សម្រាប់​អ្នក​កើត “មុន”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:វីដេអូ
Tags: