វីដេអូ​ ដ៏​ចំណាស់​មួយ​ដែល​បង្ហាញ​ពី​អតីត​ភាព​ រមណី​ដ្ឋាន​ ឧទ្យា​ជាតិ​មុន្នី​វង្ស​ភ្នំ​បូក​គោ ក្នុង​ទស្សវត្ត​ទី​ ៦០​

វត្តសំពៅប្រាំ នៅលើកំពូលភ្នំបូគោ

ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ដែលត្រូវបានគេស្គាល់ភាគច្រើនថា ឧទ្យានជាតិបូកគោ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ ភ្នំបូកគោមានកម្ពស់ 1075ម៉ែត្រធៀបទៅនឹងនីវ៉ូទឹកសមុទ្រ និងមានចម្ងាយប្រមាណ11គីឡូម៉ែត្រពីក្រុងកំពត ទៅកាន់ជើងភ្នំ និងចម្ងាយ32គីឡូម៉ែត្រពីជើងភ្នំដល់កំពូលភ្នំ។ ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ1917 ដោយជនជាតិបារាំងឈ្មោះ រូលួស និងត្រូវបានអភិវឌ្ឍឲ្យទៅជារមណីយដ្ឋានក្នុងឆ្នាំ1921។ កាលពីមុន ភ្នំបូកគោ ធ្លាប់ជាទីកន្លែងសម្រាកដ៏ល្បីល្បាញដែលធ្វើឡើងសម្រាប់តែអភិជនបារាំង និងរាជវង្សានុវង្សប៉ុណ្ណោះ។

បូកគោ​ធ្លាប់​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ឆ្នេរសមុទ្រ។ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ … ។

ពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវ​ទិដ្ឋភាព​ខ្លះៗ​នៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រ​ពណ៌​ខៀវ​ស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។

វីដេអូ​ ដ៏​ចំណាស់​មួយ​ដែល​បង្ហាញ​ពី​អតីត​ភាព​ រមណី​ដ្ឋាន​ ឧទ្យា​ជាតិ​មុន្នី​វង្ស​ភ្នំ​បូក​គោ ក្នុង​ទស្សវត្ត​ទី​ ៦០​

ខាងក្រោមនេះជាវីដែអូដែលបង្ហាញពីភាពចំណាស់ពីអតីតភាព រមណីដ្ឋាន ឩទ្យាជាតិមុន្នីវង្សភ្នំបូកគោ


បើ​តាម​ប្រិយមិត្ត​ម្នាក់​របស់ CAMBOMAG បាន​ប្រាប់ឲ្យ​ដឹង​ថា​វីដេអូ​មួយ​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ខ្សែរភាពយន្ត​ ” កុលាប​បូគោ”។

ប្រភព ៖ wikipedia


  • វីដេអូ​ ដ៏​ចំណាស់​មួយ​ដែល​បង្ហាញ​ពី​អតីត​ភាព​ រមណី​ដ្ឋាន​ ឧទ្យា​ជាតិ​មុន្នី​វង្ស​ភ្នំ​បូក​គោ ក្នុង​ទស្សវត្ត​ទី​ ៦០​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:បច្ចេកវិទ្យា
Tags: