រំជួល​ចិត្ត​ Hyundai ជួយ​សម្រេច​បំណង​ក្មេង​ស្រី​១៣​ឆ្នាំ​ម្នាក់​ក្នុង​ការ​ផ្ញើ​សំបុត្រ​ទៅ​កាន់​ឪពុក​របស់​នាង​ដែល​នៅ​អវកាស

​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​ Hyundai បាន​ជួយ​សម្រេច​បំណង​ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Stephanie ក្នុង​ការ​ផ្ញើ​សំបុត្រ​របស់​គេ​ទៅ​កាន់​ឪពុក​របស់​នាង​កំពុង​តែ​បំពេញ​ភារ​កិច្ច​នៅ​ក្នុង​ទី​អវកាស​ ។

ដោយ​ Stephanie មាន​បំណង​សរសេរ​សំបុត្រ​ដ៏​ធំ​មួយ​នៅ​លើ​ផែនដី​ដើម្បី​ឲ្យ​ឪពុក​នាង​ដែល​នៅ​ចម្ងាយ​ប្រមាណ​៤០០​គីឡូ​ម៉ែត្រ​ពី​ផ្ទៃ​ផែន​ដី​អាច​មើល​ឃើញ​បាន​ ។ ដូចនេះ​ក្រុម​ហ៊ុន​ Hyundai បាន​បំពេញ​បំណង​គេ​ដោយ​យក​ពាក្យ​ពេចន៍​ក្នុង​សំបុត្រ​ដែល​នាង​ចង់​សរសេរ​ទាំង​នោះ​មក​សរសេរ​នៅ​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ប្រមាណ​៥,៥គីឡូ​ម៉ែត្រ​ការេ​នៅ​ក្នុង​តំបន់​មួយ​នៃ​រដ្ឋ Nevada សហរដ្ឋ​អាមេរិក​ ។ ទោះ​យ៉ាង​ណា​នៅ​ក្នុង​កិច្ចការ​នេះ​ក្រុមហ៊ុន​ Hyundai បាន​ប្រើ​ប្រាស់​រថយន្ត​ចំនួន​១១​គ្រឿង​ដើម្បី​ប្រើ​ស្នាម​កង់​នៅ​លើ​ខ្សាច់​ចេញ​ជា​ទម្រង់​អក្សរ​ទាំង​នោះ​ ។

ចង់​ដឹង​កាន់​តែ​ច្បាស់​សូម​ទស្សនា​វីដេអូ​នៅ​ខាង​ក្រោម​ ៖

ប្រភព ៖ interestingengineering
ប្រែសម្រួល ៖ វិចទ័រ


  • រំជួល​ចិត្ត​ Hyundai ជួយ​សម្រេច​បំណង​ក្មេង​ស្រី​១៣​ឆ្នាំ​ម្នាក់​ក្នុង​ការ​ផ្ញើ​សំបុត្រ​ទៅ​កាន់​ឪពុក​របស់​នាង​ដែល​នៅ​អវកាស已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/09  Category:កំសាន្ត
Tags: