​ព្រាប​ ២ ០០០ ក្បាល​បំពាក់​ភ្លើង LED​ បង្កើត​​ទិដ្ឋភាព​ដ៏​អស្ចារ្យ

សត្វ​ព្រាប​ចំនួន​ ២ ០០០​ ក្បាល​ មាន​បំពាក់​ដោយ​ភ្លើង​ LED បាន​រួម​គ្នា​បង្កើត​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​​​ទីក្រុង​ New York សហរដ្ឋអាមេរិក។​​​

 

​ព្រាប​ ២ ០០០ ក្បាល​បំពាក់​ភ្លើង LED​ បង្កើត​​ទិដ្ឋភាព​ដ៏​អស្ចារ្យ

 

​ជើង​សត្វ​ព្រាប​បាន​ភ្ជាប់​ភ្លើង LED​ ត្រូវ​បាន​គេ​ពន្លែង​​​ក្រោយ​ព្រះ​អាទិត្យ​អស្ដង្គត​ ដើម្បី​បង្កើត​ជា​ទិដ្ឋភាព​ដូច​ជា​​អាចម៍​ផ្កាយ​ធ្លាក់។ ទស្សនីយភាព​នេះ​​ធ្វើ​ឡើង​នៅ​រៀង​រាល់​ចុង​សប្ដាហ៍​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មិថុនា​ ដែលអ្នក​ទស្សនា​អាច​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​ ប៉ុន្តែ​ត្រូវ​​កក់​​កន្លែង​ទុក​ជា​មុន។

 

​ព្រាប​ ២ ០០០ ក្បាល​បំពាក់​ភ្លើង LED​ បង្កើត​​ទិដ្ឋភាព​ដ៏​អស្ចារ្យ

 

គម្រោង​ខាង​លើ​​បង្កើត​ឡើង​ដោយ​វិចិត្រករ​​វ័យ​ ៤៣​ឆ្នាំ​​ លោក​ Riley។ ព្រាប​ចំនួន​ ២ ​ភាគ​៣​ បាន​​ពី​ការ​បរិច្ចាគ​​របស់​សហគមន៍​អ្នក​ស្រឡាញ់​ព្រាប​ ដែល​​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ព្រាប​របស់​ខ្លួន​ ព្រោះ​ស្ថានភាព​​កន្លែង​ស្នាក់នៅ​របស់​ពួក​គេ៕​​​​​​​​

 

​ព្រាប​ ២ ០០០ ក្បាល​បំពាក់​ភ្លើង LED​ បង្កើត​​ទិដ្ឋភាព​ដ៏​អស្ចារ្យ

 

​ព្រាប​ ២ ០០០ ក្បាល​បំពាក់​ភ្លើង LED​ បង្កើត​​ទិដ្ឋភាព​ដ៏​អស្ចារ្យ

 

​ព្រាប​ ២ ០០០ ក្បាល​បំពាក់​ភ្លើង LED​ បង្កើត​​ទិដ្ឋភាព​ដ៏​អស្ចារ្យ

 

ចុច​អាន៖ ទស្សនា​វីដេអូ​​ថត​ពី​អាកាស​ ដែល​ប្រើ​កាមេរ៉ា​ GoPro

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
​ប្រភព៖ DailyMail

​​​​​​​