ឯកឧត្ដម បណ្ឌិត ងួន ញ៉ិល និង​លោក សក់ សេដ្ឋា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ម្ដាយ​អភិបាលខេត្ត​កំពង់ធំ​

កំពង់ធំ ៖ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​២ រដ្ឋសភា និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កំពង់ធំ និង​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ លោកយាយ​ឧបាសិកា ហូ ហាន មាតា លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ​និង​ជា​ការ​ជូន​ដំណើរ​ចុងក្រោយ នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ ២០១៦ ស្ថិតនៅ​ភូមិ​ពុក​យុគ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

ឯកឧត្តម បណ្ឌិត ងួន ញ៉ិល និងលោក សក់ សេដ្ឋា បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​ក្រៃលែង និង​សូម​ជួយ​រំលែក​ទុក្ខ​របស់​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដែល​បាន​បាត់បង់ មាតា​ជាទី​ស្រឡាញ់ ម្ដាយ​ដ៏​ល្អ ដែល​បាន​លា​កូនចៅ​ទៅ​រហូត​ដោយ​មិន​ត្រឡប់ ការចូលរួម​របស់​ឯកឧត្ដម បណ្ឌិត ងួន ញ៉ិល និង លោក សក់ សេដ្ឋា បាន​ធ្វើ​ឲ្យ​មហាជន ជាច្រើន​រឹតតែ​មាន​ជំនឿ​ជឿជាក់ មក​លើ​ថ្នាក់ដឹកនាំ​ដែល​បាន ចូលរួម គ្រប់​កាលៈទេសៈ រួមសុខ​រួម​ទុក្ខ ជាមួយ​ប្រជាពលរដ្ឋ។

ពិធី​ដង្ហែ​សព​និង​ជូន​ដំណើរ ជា​លើក​ចុងក្រោយ របស់​លោកយាយ​ឧបាសិការ ហូ ហាន​មាតា ឯ​ឧ អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ដង្ហែ​ទៅកាន់ វត្ត​ស្រយូវ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៦ ក្នុង​នោះ​សង្កេតឃើញ​មាន កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មន្ត្រីរាជការ អាជ្ញាធរ និង​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​អធិកអធម ក្នុង​ពិធី​ដង្ហែ​សព​នេះ៕