អាហារដ្ឋាន ​និង​កំពង់ផែ​​នៅ​កោះរុង​​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ក្លាយ​ជា​ផេះផង់​ស្ទើរ​ទាំង​ស្រុង(Update)

អាហារដ្ឋាន ​និង​កំពង់ផែ​​នៅ​កោះរុង​​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ក្លាយ​ជា​ផេះផង់​ស្ទើរ​ទាំង​ស្រុង(Update)

ព្រះសីហនុ ​៖​ កំពង់ផែ​ចត​ទូក​ទេសចរណ៍​ និង​អាហារដ្ឋាន​ខ្នាត​តូច​មួយ ​របស់​ជន​បរទេស​នៅ​លើ​កំពង់ផែ​ ត្រូវ​បាន​អគ្គិភ័យ ​ដែល​សង្ស័យ​ផ្ដើម​ចេញ​ពី​ឡ​ ដុត​នំ​ភី​សា ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ រយៈពេល​ប្រមាណ​មួយ​ម៉ោង​ប៉ុណ្ណោះ ​អាហារដ្ឋាន​ និង​កំពង់​ខាងលើ​បាន​ក្លាយ​ទៅជា​ផេះផង់​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​ពុំ​មាន​រាលដាល​ដល់​លំនៅឋាន​អ្នក​រស់នៅ​ជិតខាង​នោះ​ទេ ហើយ​ក៏​គ្មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​​​កាលពី​វេលា​ម៉ោង​​​​​​​១៦​និង​៤៥​នាទី​ ថ្ងៃ​ទី​០៨​ ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កោះ​តូច សង្កាត់​កោះរុង ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។

នៅ​ក្នុង​ពេល​ឆាបឆេះ ភ្លាមៗ ​គេ​សង្កេតឃើញ មន្ត្រី ​ប៉ូលិស និង​ប៉េ​អឹម​ ​រួម​នឹង​ប៉ូលិស​ដែនទឹក ជាច្រើន​ បាន​ចុះ​ទៅដល់​ចំណុច​កើតហេតុ​​ ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង ប៉ុន្តែ​ជា​លទ្ធផល មិន​អាច​ជួយ​អ្វី​បាន​នៅ​ទេ ​ដោយសារ​តំបន់​នោះ ​មិន​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ គឺ​បាន​ត្រឹមតែ​ប្រើប្រាស់ ទុយោ​ ទឹក​តូចៗ​បាញ់​ពន្លត់​តែប៉ុណ្ណោះ។

លោក​អនុសេនីយ៍ឯក ​ហេង គីម អាន​ នាយ​ប៉ុស្តិ៍​នគរបាល​​សង្កាត់​កោះរុង​បាន​ប្រាប់​ឲ្យ​ដឹង​ថា អាហារដ្ឋាន ​ដែល​រង​ការ​ឆេះ​បំផ្លាញ​ខាង​លើ​នេះ​ ជា​របស់​ជនបរទេស​យីហោ (​បា​សូ​ឡូ​)​។ ចំណែកឯ កំពង់ផែ​ចត ទូក ទេសចរណ៍​ជា​របស់​លោក​សេង ហ៊ួ លាង ចៅ​សង្កាត់​រង​នៃ​សង្កាត់ កោះរុង។ ចំពោះ​មូលហេតុ​ដែល​បាន​បណ្ដាល​ឲ្យ​ឆាបឆេះ គេ​នៅ​ពុំ​ទាន់​បាន​កំណត់​ច្បាស់លាស់​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ ​ដាក់​សង្ស័យ​ជា​ជំហាន​ដំបូង​ថា អាច​បណ្ដាល​មក​ពី​ឡ​ដុត ភី​ស្សា​ របស់​ហាង (​បា​សូ​ឡូ​)​ខាង​លើ។ ចំពោះ​ការ​ខូចខាត សម្ភារៈ​នៅ​ក្នុង​ហាង​ ក៏​ដូច​នៅ​លើ​កំពង់ផែ គឺ​ឆេះ​អស់ ស្ទើរ​ទាំងស្រុង ដោយសារតែ​យក​ចេញ​មិនទាន់។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កំពង់ផែ​ត្រង់​ចំណុច​កើតហេតុ​ខាង​លើ​នេះ គឺជា​ផែ ចំណត ទូក​ទេសចរណ៍​គ្រប់​ប្រភេទ​ ដែល​ធ្វើដំណើរ ទៅ​កម្សាន្ត នៅ​តំបន់​កោះរុង ហើយ​តំបន់​កោះរុង​នេះ​បច្ចុប្បន្ន កំពុង​មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដោយ​ក្នុង​មួយ​ថ្ងៃៗ បើ​តាម​ការ អះអាង ពី​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បញ្ជាក់​ថា ភ្ញៀវ​ទៅលេង​តំបន់​កោះរុង មិនតិច​ជាង ១០០០​ទៅ​២០០០​នោះ​ឡើយ៕