រថយន្ត​កាមរី​បា​ឡែ​ន ​បើក​រេចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​ដើម​ថ្កូវ​ របួសធ្ងន់​ស្រាល​៤​នាក់​ និង​ស្លាប់​ម្នាក់​(Update)

រថយន្ត​កាមរី​បា​ឡែ​ន ​បើក​រេចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​ដើម​ថ្កូវ​ របួសធ្ងន់​ស្រាល​៤​នាក់​ និង​ស្លាប់​ម្នាក់​(Update)

បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​បា​ឡែ​ន​កាមរី​១​គ្រឿង​ បាន​បើក​រេ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ​ទៅ​នឹង​ដើម​ខ្ទម​លាន់​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ​និង​របួសស្រាល​ធ្ងន់​៤​នាក់​ កាលពី​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

មន្ត្រី​មូលដ្ឋាន​អាវុធហត្ថ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​១​គ្រឿង ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ​ដឹក​មនុស្ស​ពេញ​ លុះ​បើក​មកដល់​ចំណុច​កើតហេតុ​ បាន​រេចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ដើម​ខ្ទម​ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ និង​ស្លាប់​១​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​តែម្ដង​។​

មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា ​ជន​រងគ្រោះ​មាន ១-ឈ្មោះ ពៅ ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ អ្នក​បើក​រថយន្ត (របួសធ្ងន់​)។ ២​-មានឈ្មោះ​ វ៉ាន ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ស្រុក​ស្ទឹងសែន ខេត្ត​បាត់ដំបង (របួសធ្ងន់)។

៣​-មានឈ្មោះ ​សុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ស្រុក​ស្ទឹងសែន ខេត្ត​បាត់ដំបង (របួសស្រាល)។

​៤​-មានឈ្មោះ ​លឹម ស្រ៊ុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ស្រុក​ស្ទឹងសែន ខេត្ត​បាត់ដំបង (របួសស្រាល)។

៥​-មានឈ្មោះ ​តាំង ប៊ុន​ហុក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ស្រុក​ស្ទឹងសែន ខេត្ត​បាត់ដំបង (ស្លាប់​នឹង​កន្លែង​)។

​មន្ត្រី​អាវុធហត្ថ​នោះ​បាន​បញ្ជាក់​ទៀត​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រឡាប់​នោះ​ មកពី​អ្នកបើកបរ​ងងុយដេក​ ចំណែក​ជនរងគ្រោះ​ទាំង​៤​នាក់​នោះ​ ត្រូវ​បាន​រថយន្ត​ស្នង​ការ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មង្គល​បូរី​ ដើម្បី​សង្គ្រោះ​ជីវិត ​រីឯ​សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ បច្ចុប្បន្ន ​រថយន្ត​បង្ក​ ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕