កម្មវិធី​ថ្លែងអំណរគុណ ​ដល់​អតិថិ​ជន ពី​ក្រុមហ៊ុន​ហ៊ី​យិន​ដាយ​

កម្មវិធី​ថ្លែងអំណរគុណ ​ដល់​អតិថិ​ជន ពី​ក្រុមហ៊ុន​ហ៊ី​យិន​ដាយ​



ភ្នំពេញ ៖ ក្រុមហ៊ុន Hyundai Camko Motor បាន​និង​កំពុង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​ ដោយ​ការ​លក់​រថយន្ត​ហ៊ី​យិន​ដាយ​ គ្រប់​ម៉ូ​ដែល ដូចជា Sedan, SUV, រថ​យន្ត​ក្រុង​ខ្នាត​តូច រថយន្ត​ក្រុង​ខ្នាត​ធំ និង​រថយន្ត​ដឹក​គ្រប់​ប្រភេទ មានការ​កើនឡើង​នៅ​លើ​ទីផ្សារ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​ហ៊ី​យិន​ដាយ បាន​បង្កើត​កម្មវិធី​ប្រូ​ម៉ូ​សិន សម្រាប់​គ្រប់​ម៉ូ​ដែល ដោយ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ​។​

ចំពោះ​អតិថិជន​ដែល​ទិញ​រថយន្ត SantaFe (SUV) នៅក្នុង​ខែ​នេះ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ច្រើន ការធានា​លើ​គុណភាព​រថយន្ត​រយៈពេល​យូរ​រហូតដល់​៥​ឆ្នាំ ការធានារ៉ាប់រង​រយៈ​ពេល​១​ឆ្នាំ និង​ទទួល​បាន​ការ​ចាក់​សាំង​ដោយ​ឥតគិតថ្លៃ​ថែមទៀត​ផង​។​ ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ប្រូម៉ូសិន​នេះ សម្រាប់​ចំនួ​ន​កំណត់​ប៉ុណ្ណោះ ប្រញាប់​ឡើង​កុំ​ឲ្យ​ឱកាស​នេះ កន្លង​ហួស​ឲ្យ​សោះ​។​

​រថយន្ត Santa Fe ប្រើ​ម៉ា​ស៊ូ​ត ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​តម្រូវ​ទីផ្សារ​រថយន្ត​ប្រភេទ SUV ពិត​ប្រាក​ដ ដោយ​មិន​មានការ​បម្លែង​ពី​រថយន្ត​ប្រភេទ Pick Up ណាមួយ​ឡើយ​។ រថយន្ត​នេះ​មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​អតិថិជន​ចាប់អារម្មណ៍​លើ​ភាព​ប្រណីត​របស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន Hyundai Camko Mot​or បាន​ទទួល​ជោគជ័យ​ខ្លាំង ដោយមាន​អតិថិជន​ស្វែងរក​ទិញ​ជិះ​ច្រើន​ទៀត​ផង​។ ការ​រចនា​ខាងក្នុង និង​ខាងក្រៅ រថយន្ត​មាន​ភាព​សង្ហា និង​ប្រណីត ជាមួយនឹង​រចនាបថ Storm Edge​។ ជាង​នេះ​ទៅ​ទៀ​ត ទំហំ​ខាងក្នុង​រថយន្ត​គឺ​មាន​ភាព​ទូលាយ អាច​ដាក់​កៅអី​បាន​ចំនួន​៧​កៅអី មាន​កម្លាំង​ម៉ាស៊ីន ២.២ L និង​កម្លាំង​សេះ ១៩៧Ps​។​

សូម​អញ្ជើញ​លោកអ្នក​មក​ទទួលយក​បទពិសោធន៍​ដោយ​ផ្ទាល់ ជាមួយ​រថយន្ត SantaFe ប្រើ​ម៉ាស៊ូត នៅ​អគារ​តាំង​បង្ហាញ​រថយន្ត ហ៊ី​យិន​ដាយ Hyundai ទាំង​បី​សាខា​គឺ ​៖
-​ទី​១ ៖ សាខា​មុនី​វង្ស​ ផ្ទះ​លេខ ២១ មហាវិថី ព្រះមុនីវង្ស រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ ០២៣-៩៩៨-០០១/ ០៩៧-៧៥៥-៨១១៦
-​ទី​២ ៖ ចោមចៅ​ (​ការិយាល័យ​កណ្ដាល​) : កាច់ជ្រុង​ផ្លូវជាតិ​លេខ ៣ និង​លេខ​៤ ចោមចៅ រាជធានី​ភ្នំពេញ​។​ទូរស័ព្ទ ០២៣-៩៩៨-០០០/០៩៧-៧៥៥-៨១៤៧
-​ទី​៣ ៖ សៀមរាប​ ផ្លូវជាតិ​លេខ​៦ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម សៀមរាប​។ ទូរស័ព្ទ ០៦៣-៩៦៨-០០២/ ០៩៧-៧៥៥-៨១៥៤

កម្មវិធី​ថ្លែងអំណរគុណ ​ដល់​អតិថិ​ជន ពី​ក្រុមហ៊ុន​ហ៊ី​យិន​ដាយ​
កម្មវិធី​ថ្លែងអំណរគុណ ​ដល់​អតិថិ​ជន ពី​ក្រុមហ៊ុន​ហ៊ី​យិន​ដាយ​

កម្មវិធី​ថ្លែងអំណរគុណ ​ដល់​អតិថិ​ជន ពី​ក្រុមហ៊ុន​ហ៊ី​យិន​ដាយ​កម្មវិធី​ថ្លែងអំណរគុណ ​ដល់​អតិថិ​ជន ពី​ក្រុមហ៊ុន​ហ៊ី​យិន​ដាយ​

 

កម្មវិធី​ថ្លែងអំណរគុណ ​ដល់​អតិថិ​ជន ពី​ក្រុមហ៊ុន​ហ៊ី​យិន​ដាយ​