សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ដីធ្លី​៦​នាក់

សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​សមាជិក​អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​ដីធ្លី​៦​នាក់



ភ្នំពេញ​ ៖​ រហូត​​មក​ដល់​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៦​ នេះ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ បាន​ឃាត់ខ្លួន សមាជិក​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ដីធ្លី​៦​នាក់ ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​​​ស្លៀក​ពាក់​ខ្មៅ ទាមទារ​តវ៉ា ដោយ​ដោះលែង មន្ត្រី អាដ​ហុង និង​គ​.​ជ​.​ប ទាំង ​៥​នាក់។

អ្នក​ ដែល​​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​មាន​ ៖​
– លោក អ៊ី សា​រ៉ុ​ម នាយក​ប្រតិបត្តិ​អង្គការ​ធាងត្នោត
– លោក ថាវ គឹម​សាន មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ​
– អ្នកស្រី សរ ស៊ន តំណាង​ប្រជាពលរដ្ឋ​បុរី​កីឡា
– កញ្ញា ស៊ង ស្រី​លាភ តំណាង​ប្រជាពលរដ្ឋ បឹងកក់​
– អ្នកស្រី គង់ ចន្ថា តំណាង​ប្រជាពលរដ្ឋ បឹងកក់​
– អ្នកស្រី ប៉ូវ សោភា តំណាង​ប្រជាពលរដ្ឋ បឹងកក់៕