​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​១០​កញ្ចប់​

​កណ្តាល:
ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ចនគរបាល​ស្រុក​ស្អាង ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ត្រួតពិនិត្យរកឃើញ​ថ្នាំញៀន ១០​កញ្ចប់ ។

​ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី យប់​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្លុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការ​ប៉ូលិស​ស្រុក​ស្អាង បានឱ្យដឹងថា ជនសង្ស័យដែល​ត្រូវ​ឃាត់ខ្លួនឈ្មោះ ស៊ីន ដា​រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

​លោក​អធិការ​ស្រុក បាន​បន្តថា ក្នុងអំឡុង​ប្រតិបត្តិការ ប​ង្គ្រា​ប​គ្រឿងញៀន ខាងលើ នេះ សមត្ថកិច្ច​ដកហូត​បា​ន វត្ថុតាង​ម្ស៉ៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១០​ក​ញ្ចា​ប់​តូច ទូរស័ព្ទដៃ ១​គ្រឿង ដែកកេះ​១ អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​១ កាត​សំគាល់​យានយន្ត (​ម៉ូតូ​) កាត​អេស៊ីលីដា ១ និង​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា សេ​៩០(​គុប​ជ្រុង​) ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ​កណ្តាល ១F.៩៦.៩៩​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា គ្រឿងញៀន​នេះ ខ្លួនគេ​បាន​យក​ពី​ក្រុង​តាខ្មៅ ជិត​ឡឥដ្ឋ​ចំនួន ៤ លើក​មកហើយ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង ប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕V/S

​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​១០​កញ្ចប់​

​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​នឹង​ថ្នាំញៀន​១០​កញ្ចប់​