​អភិបាលខេត្ត​ស្វាយរៀង បាន​ចុះ​ពិនិត្យ​ទីតាំង​ស្រះ​ទឹក ២​កន្លែង​

ស្វាយរៀង:
នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​អភិបាល ខេត្តស្វាយរៀង បាន​ដឹកនាំ​ក្រុមការងារ រួមមាន មន្ទីរ​-​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​ស្រះ​ទឹក ចំនួន ២​កន្លែង ស្ថិតនៅ​ភូមិ​គោក​តែ​ក និង​ភូមិ​ចន្ទ្រា ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ដែល​ស្រះ​ទឹក​ទាំងពីរ​នេះ ឧបត្ថម្ភ​ការកសាង ដោយ​លោកស្រី បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច សម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​។​

​ក្រោយពី​ការចុះពិនិត្យ​ស្រះ​ទឹក ទាំងពីរ​រួចមក ឃើញថា​៖ ស្រះ​ទឹក​ទាំងពីរ​នេះ មិនទាន់​ជួប​បញ្ហា​នោះទេ គឺ​ប្រជាពលរដ្ឋ នៅតែ​អាច​ប្រើប្រាស់ បានជា​ធម្មតា​។

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ ត្រូវ​ជួយ​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​ប្រើប្រាស់​ទឹក ក្នុង​លក្ខណៈ​សន្សំសំចៃ និង​ត្រូវ​ថែរក្សា​ការពារ​ស្រះ​ទឹក​នេះ ឲ្យ​បាន​គង់វង្ស​ល្អ សម្រាប់​ប្រើប្រាស់ ឲ្យ​បានយូរ​អង្វែង ដើម្បី​បង្ការ​កុំ​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ នៅ​ឆ្នាំក្រោយៗ​ទៀត ដែល​រដូវប្រាំង អាចមាន​រយៈពេល​យូរ ដូច​ឆ្នាំនេះ​ទៀត ព្រោះ​ពិភពលោក បច្ចុប្បន្ន ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​កម្ដៅ អាច​នឹង​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ៕V/S