បង្ហាញ​សេចក្តីស្រឡាញ់​របស់​អ្នក​ក្នុងឱកាស Huawei Mother’s Day ជាមួយ Huawei Mate 8 និង Huawei GR5!

ភ្នំពេញ:
ទិវា​ដឹងគុណ​ម្តាយ គឺជា​ទិវា​អន្តរជាតិ​មួយ សម្រាប់​អ្នក​ម្តាយ​គ្រប់រូប​នៅ​ទូទាំង​សកលលោក ដែល​ត្រូវបាន​គេ ប្រារព្ធ​ឡើង ដើម្បី​ជាការ​ដឹងគុណ ចំពោះ​អ្នក​ម្តាយ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ប្រកបដោយ​ទឹកចិត្ត​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​។​គុណ​របស់​អ្នក​ម្តាយ ពុំ​អាច​រក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ ដូច្នេះហើយ បានជា​ពិភពលោក គេ​បង្កើត​ឲ្យ​មាន​ទិវា​គុណ​ម្តាយ​នេះ​ឡើង​គឺ​ក្នុង​គោលបំណង ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី​ដល់​កូនៗ​គ្រប់រូប ឲ្យ​មានការ​យល់ដឹង​អំពី​គុណ​របស់​ម្តាយ​។​ពិធី​នេះ  គេ​ច្រើនតែ​ធ្វើឡើង​នៅក្នុង​ខែ​មិនា រឺ ខែឧសភា តែប៉ុណ្ណោះ អាស្រ័យទៅលើ​ទំនៀម​ទំលាប់​របស់​ប្រទេស​នីមួយៗ​។​ហើយ​គ្រប់គ្នា​មានឱកាស​ក្នុងការ​បង្ហាញ​នូវ​សេចក្តីស្រឡាញ់ អារម្មណ៍​ពិត ចំពោះ​អ្នក​ម្តាយ ការគោរព​ដឹងគុណ នឹង​ពាក្យ​ជូនពរ​ទៅកាន់​អ្នក​ម្តាយ​នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​។​

​ភ្ជាប់​ជាមួយ​ទិវា​គុណ​ម្តាយ​នេះ នៅ​រសៀល​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៦ នៅ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប AEON MAll ក្រុមហ៊ុនទូរស័ព្ទ Huawei ប្រចាំ​នៅ​កម្ពុ​ជាមាន​ការរៀប​ចំនូ​វ​កម្មវិធី​ដ៏​ពិ​សេសមួយ​ឈ្មោះថា Huawei Mother’s Day ដើម្បី​ជាការ​បង្កើត​ឱកាស​អោយ​អ្នកចូលរួម​ទាំងអស់ បញ្ជាក់​អំពី​សេចក្តីស្រឡាញ់ បញ្ចេញ​នូវ​ពាក្យពេចន៍​ដែល​លាក់ទុក​នៅក្នុង​ចិត្ត​អស់​ពេល​ជា​យូរ ព្រោះតែ​ភាព​ខ្មាស់អៀន មិន​ហ៊ាន​និយាយ​ចេញមក​។ ថ្ងៃនេះ Huawei នឹង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​អ្នក និង​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​របស់​អ្នក​អោយ​កាន់តែ​រឹងមាំ កាន់តែ​ស្និ​ទ្ធិ​ស្នាល ផ្តល់អោយ​អ្នកក្លាហាន ហ៊ាន​និយាយ​ចេញមក ពី​ទំហំ​នៃ​សេចក្តីស្រឡាញ់ ចំពោះ​អ្នក​ម្តាយ​ជា​យូរ​មកហើយ តាមរយៈ​ការផ្ញើ​រូបថត​របស់​អ្នក​និង​អ្នក​ម្តាយ រូបថត​គ្រួសារ រឺ​រូប​របស់​អ្នក​ផ្ទាល់​ព្រម​ជាមួយនឹង​ពាក្យពេចន៍​ជូនពរ ផ្ញើរ​ទៅកាន់​ក្រុមការងារ Huawei  នោះ លោកអ្នក​នឹង​ទទួលបាន​រូបថត​ដែលមាន​ការ​រចនា​យ៉ាង​ស្រស់ស្អាត​ដើម្បី​បង្ហោះ​នៅលើ Facebook ផ្ទាល់​របស់លោក​អ្នកផង​ដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ ធ្លាប់​ធ្វើអោយ​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាច្រើន រង្គោះរង្គើរ ភ្ញាក់ផ្អើល កក្រើក ទប់​អារម្មណ៍​ស្ទើរតែ​មិនជា​ប់ ព្រោះតែ​ទូរស័ព្ទ Huawei Mate8 និង Huawei GR5 ម៉ូ​ឌែ​ល​ថ្មី ដែលមាន​លក្ខណៈពិសេស​ប្លែកៗ​ពីគ្នា​។  Mate 8 មាន​លក្ខណៈពិសេស​៨​យ៉ាង​ខុសពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដទៃ ដូចជា ១. ប្រព័ន្ធ​សុវត្ថិភាព​ស្គេ​ន​ក្រ​យ៉ៅ​ដៃ​ថ្មី​ជំនា​ន់ទី​២ ២. មាន​អេក្រង់​ការពារ​ពន្លឺ ៣. កាមេរ៉ា​សេន​ស័​រ​ស៊េរី​ថ្មី ៤. កម្រាស់​ស្តើង​របស់​ទូរស័ព្ទ ៥. បំពាក់​បន្ទះ​ឆី​ប Kirin 950 ៦. បំពាក់​មីក្រូហ្វូន ស្រូប​សម្លេង​បាន​ចម្ងាយ​៣​ម៉ែត្រ ៧. កាន់​ថ្ម​បានយូរ ៨. ហ្វ្រេ​កង់​ខ្ពស់​ល្អ​ទ្វេដង​ជាង​ទូរស័ព្ទ​ស៊ីម​ពីរ​ដទៃទៀត​។ រីឯ GR5 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី G មានប្រើ​ប្រាស់​ប្រ​ព័​ន្ទ​ស្គេ​ន​ក្រ​យ៉ៅ​ដៃ កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់ ចំណែក​អេក្រង់​វិញ​មាន​រចនា​យ៉ាង​ពិសេស​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី  បាន​ឆក់យក​បេះដូង​អ្នកប្រើប្រាស់​ទាំងឡាយ​អោយនៅ​មិន​ស្ងៀម ហើយ​ត្រូវតែ​ទិញ Mate  8 និង GR5 នេះ​អោយ​ខាន​តែ​បាន​។ ហើយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ Huawei នឹង​បង្ហាញជូន ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី  មួយទៀត ព្រម​ជាមួយនឹង​មុខងារ​ដែល​រឹតតែ​ពិសេស​អស្ចារ្យ​ជាង​មុន ឈ្មោះថា P9 មាន​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ សករាជ​ថ្មី​នៃ​កាមេរ៉ា​អាជីព កាន់តែច្បាស់ រឹតតែ​ត្រជាក់​ភ្នែក តាមរយៈ​ការ​ផ្តិត​យក​រូប​ភាពល្អ​ដាច់​គេ ទាំង​រូបភាព​ពណ៌ និង​រូបភាព​ស​ខ្មៅ បើទោះបីជា​អ្នក​ថត​នៅ​កន្លែង​ដែលមាន​ពន្លឺ​តិច​ក៏ដោយ​។​

​លោក អែម យុ​ទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​នូវ ចំណាប់អារម្មណ៍​ផ្ទាល់​របស់លោក​យ៉ាង​ដូច្នេះ​ថា “Huawei មាន​មោទនភាព​ខ្លាំងណាស់​ក្នុងការ​រៀបចំ​នូវ កម្មវិធី​ដែលមាន​ប្រយោជន៍​សម្រាប់​សង្គម ដូចជា​ព្រឹត្តិការណ៍​ថ្ងៃនេះ​ជាដើម យើង​ចង់អោយ​យុវវ័យ​ជំនាន់​ថ្មី​នេះ បង្ហាញ​សេចក្តីស្រឡាញ់ ទៅកាន់​ម្តាយ​អោយបាន​គ្រប់ៗ​គ្នា ព្រោះ​ម្តាយ​គឺជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បាន​ថ្នាក់ថ្នម​យើង ស្រឡាញ់​យើង និង​យល់ចិត្ត​យើង​បំផុត ”

​លោក​បាន​បន្ត​ដោយ​ទឹកមុខ​ញញឹម​ថា “​ដូច Huawei អ៊ីចឹង គឺ​តែងតែ​យល់ចិត្ត​អ្នក​គ្រប់គ្នា ហើយ​ផ្តល់​តែ​អ្វីដែល​ពិសេសៗ​ទៅដល់​អតិថិជន ជាពិសេស​ថ្ងៃនេះ យើង​បាន​យក​កំពូល​ស្មា​ត​ហ្វូ​ន របស់​យើង គឺ Huawei ម៉ូ​ឌែ​ល Mate 8 និង GR5 ដែលជា​ម៉ូ​ឌែ​ល​ពេញនិយម​បំផុត ទូរស័ព្ទ​ពីរ​ម៉ូ​ឌែ​ល​នេះ​លក់ដាច់​ខ្លាំងណាស់ ឡើង​ដាច់​ស្តុក​តែម្តង​ដើម្បីអោយ​អ្នកចូលរួម​ថ្ងៃនេះ មានឱកាស​បាន​សាកល្បង​មើល​ពី​ប្រសិទ្ធិភាព​របស់​វា​”​។​

​កម្មវិធី​នេះ​ដំណើរការ​ទៅ​យ៉ាង​រលូន​រយៈពេល ៦​ម៉ោង​ពេញ គឺ​ចាប់ពី​ម៉ោង ២​រសៀល​រហូតដល់​ម៉ោង ៨​យប់
​ព្រមជាមួយ​វត្តមាន​កញ្ញា មាស សុខ​សោភា តារាចម្រៀង​ស្រី​ដែលមាន​ប្រជាប្រិយភាព ព្រមទាំង​ទឹកដម​សំនៀង​ផ្អែម​ស្រទន់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តារាភាពយន្ត តារា​បង្ហាញ​ម៉ូត ក្រុម​ចម្រៀង​បទ​និពន្ធ​ថ្មីៗ​ស្នាដៃ​កូន​ខ្មែរ​មិន​ចម្លង​ពី​បរទេស តារា​Facebook​ល្បីៗ និង​អ្នកគាំទ្រ Huawei ជាច្រើន​សន្ធឹកសន្ធាប់​ទៀត ក៏មាន​នូវ​ការ​ដាក់តាំង​បង្ហាញ​ទូរស័ព្ទ Huawei ម៉ូ​ឌែ​ល Mate 8 និង GR5 ដែលជា​ម៉ូ​ឌែ​ល​ពេញនិយម​បំផុត​សម្រាប់​អោយអស់​លោកអ្នក​បាន​សាកល្បង​ដោយ​សេរី ពី​គុណភាព សមត្ថភាព នឹង​លក្ខណៈពិសេស​របស់​វា​ផងដែរ​។​

​បើ​យើង​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​ទាំងមូល​នៃ​ព្រឹត្តិការណ៍​ដ៏​រំជើបរំជួល​របស់ Huawei Mother’s Day ថ្ងៃនេះ យើង​សង្កេតឃើញ​មានការ​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ពី​អ្នកចូលរួម​ជាច្រើន​មិន​ថា តាម​បណ្តាញ​សង្គម Facebook រឺ​នៅ​កន្លែង​ប្រារព្ធ​ពិធី​ផ្ទាល់​នោះទេ ម្នាក់ៗ​រំភើប រីករាយ សើច​ហ៊ោរ​សប្បាយ​ជាមួយ​ការសម្តែង ការប្រកួត​រូបថត និង​កម្មវិធី​ប្រកាស​អ្នក​ជ័យ​លាប​ភី​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate 8 មួយគ្រឿង​ពី​ក្រុមហ៊ុន​ទូរ​ស័​ព្ធ Huawei សម្រាប់​អ្នក​ផ្លាស់ប្តូរ Profile  រឺ Cover ជាមួយនឹង ការ​ឌី​ហ្សា​ញ ដាក់​នៅក្នុង​ស៊ុំ​រចនា​ឡើង ដោយ​រូបរាង​ស្រស់ស្អាត​របស់ Mate 8 និង  GR5 នៅលើ​បណ្តាញ​ហ្វេ​ស​បុក ព្រមទាំង​រង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​។

​នេះ​បង្ហាញ​ពី​ភាពជោគជ័យ​ដ៏​ខ្លាំងក្លា​មួយ​របស់​ក្រុមហ៊ុន Huawei ដោយ​ទទួលបាន​ការគាំទ្រ​រឹតតែ​ច្រើន​ពី​សំណាក់​អ្នកចូលរួម និង​អ្នក​និយម​គាំទ្រ​របស់ Huawei៕